ព័ត៌មានអន្ដរជាតិ
ហាម៉ាស ប្រកាសថា សង្គ្រាមចប់ហើយ ខណៈអ៊ីស្រាអែល អនុម័តផែនការសន្តិភាព រួចរាល់
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានប្រកាសថា សង្គ្រាមនៅហ្គាហ្សាដល់ទីបញ្ចប់ហើយ ខណៈភាគីអ៊ីស្រាអែលឯណោះ ក៏អនុម័តផែនការសន្តិភាពនិងការដោះលែងអ្នកទោសដែរ។ នេះបើតាមការផ្សាយរបស់ BBC។

ក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែតុលាឆ្នាំ២០២៥ ប្រធានផ្នែកចរចារបស់ក្រុមហាម៉ាសលោក Khalil al-Hayya បានប្រាប់ទៅពលរដ្ឋហ្គាហ្សាថា «សង្គ្រាមចប់ហើយ! ផែនការសន្តិភាពដែលដាក់ចេញដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងក្លាយជាការចាប់ផ្តើមនៃបទឈប់បាញ់ជាអចិន្ត្រៃយ៍។ ក្រុមសកម្មប្រយុទ្ធ បានទទួលការធានាពីទីក្រុងវ៉ាស៊ីនតោន និងក្រុមអន្តរការី ផ្សេងទៀតថា ការប្រទូស្តរាយឬជម្លោះ នឹងមិនកើតឡើងជាបន្តទៀតឡើយ»។
ងាកទៅខាងអ៊ីស្រាអែលឯណោះវិញ ការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បញ្ជាក់ថា គណៈរដ្ឋមន្ត្រីបានអនុម័តផែនការបទឈប់បាញ់រួចហើយ ដោយហៅវាថា «ជាការវិវត្តយ៉ាងឆាប់រហ័ស»។

សូមជម្រាបថា ៤ចំណុចក្នុងផែនការដែលត្រូវអនុម័តនេះមានដូចជា៖
1. បទឈប់បាញ់នៅហ្គាហ្សា
បទឈ់បាញ់នឹងចូលជាធរមានក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីការយល់ព្រមពីគណៈរដ្ឋមន្ត្រី។
2. អ៊ីស្រាអែលនឹងដកទ័ពចេញ
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា យោធាអ៊ីស្រាអែលនឹងដកទៅកាន់ខ្សែបន្ទាត់មួយ ដែលនឹងទុកខ្លួនឲ្យគ្រប់គ្រងប្រហែល៥៣% នៃជ្រោយហ្គាហ្សា។ យោងតាមផែនទីដែលបង្ហាញដោយសេតវិមានកាលពីសប្តាហ៍មុន នេះគឺជាដំណាក់កាលដំបូងក្នុងចំណោមបីដំណាក់កាលនៃការដកទ័ពរបស់អ៊ីស្រាអែល។
3. ការដោះដូរចំណាប់ខ្មាំង និងសាកសព
បន្ទាប់ពីនេះ ការរាប់ថយក្រោយរយៈពេល៧២ម៉ោងនឹងចាប់ផ្តើម ដែលក្នុងអំឡុងពេលនោះ ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងទាំង២០នាក់ ដែលជឿថានៅមានជីវិត។ ការប្រគល់សាកសពចំណាប់ខ្មាំងទាំង២៨នាក់ ក៏នឹងធ្វើឡើងផងដែរ ដ្បិតមិនច្បាស់ថា អាចចំណាយពេលយូរប៉ុនណាក៏ដោយ។
ទន្ទឹមនោះ អ៊ីស្រាអែលក៏នឹងដោះដូរសពពលរដ្ឋហ្គាហ្សា ១៥នាក់ ជាមួយសពចំណាប់ខ្មាំងអ៊ីស្រាអែលម្នាក់ៗផងដែរ។
4. ជំនួយមនុស្សធម៌នឹងចូលទៅក្នុងតំបន់ហ្គាហ្សា
រថយន្តដឹកជំនួយមនុស្សធម៌រាប់រយគ្រឿង ក៏នឹងចាប់ផ្តើមចូលទៅក្នុងតំបន់ហ្គាហ្សាផងដែរ ជាទីដែលអ្នកជំនាញនៅអង្គការសហប្រជាជាតិ ប្រកាសកើតគ្រោះទុរ្ភិក្សកាលពីខែសីហា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ ចំណាប់ខ្មាំងនៅហ្គាហ្សាប្រហែលជាត្រូវដោះលែងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


