ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ចំណាប់ខ្មាំងនៅហ្គាហ្សាប្រហែលជាត្រូវដោះលែងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ
លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍នាថ្ងៃទី៩ខែតុលាឆ្នាំ២០២៥ ជាមួយនឹងពិធីករ Fox News លោក Sean Hannity ថា ចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងតំបន់ហ្គាហ្សា នឹងប្រហែលជាត្រូវបានដោះលែងនាថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥។ លោកប្រធានាធិបតីអាមេរិក បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីបានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមលើដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរយៈពេលពីរឆ្នាំរបស់ពួកគេ។

ក្រោមកិច្ចព្រមព្រៀង ចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ រួមទាំងសាកសព នឹងត្រូវដោះលែង«ឆាប់ៗនេះ» ជាថ្នូរនឹងការដកទ័ពរបស់អ៊ីស្រាអែលពីតំបន់ដែលព្រមព្រៀងគ្នា។ ប្រភពពីមន្ត្រីសេតវិមានជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៍មាន CBS News និង CNN ថា កិច្ចព្រមព្រៀងនឹងទៅដល់គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល សម្រាប់ការអនុម័តនៅថ្ងៃព្រហស្បតិ៍នេះ។ បន្ទាប់ពីអនុម័តដោយជោគជ័យ អ៊ីស្រាអែលនឹងដកកងទ័ពរបស់ខ្លួនក្នុងរយៈពេល២៤ម៉ោងបន្ទាប់។ ចំណែកឯការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស នឹងចាប់ផ្តើមក្នុងរយៈពេល ៧២ម៉ោង។
សូមជម្រាបថា កាលពីចុងខែមុន សេតវិមាន បានបង្ហាញផែនការសន្តិភាព ២០ចំណុចសម្រាប់បញ្ចប់ជម្លោះហ្គាហ្សា ដែលផែនការនោះអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ការដោះលែងចំណាប់ខ្មាំងថ្នូរនឹងអ្នកទោស ការដកអាវុធក្រុមហាម៉ាស និង ការដកទ័ពអ៊ីស្រាអែលចេញពីដែនដីប៉ាឡេស្ទីន។
អ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលពេលនោះខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្លាប់មនុស្សប្រមាណ ១ ២០០ នាក់ និងចាប់ ២៥១ នាក់ ផ្សេងទៀតជាចំណាប់ខ្មាំង។
ជាលទ្ធផលនៃសង្គ្រាម, មនុស្ស ៦៧ ១៨៣ នាក់ ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលនៅហ្គាហ្សា ក្នុងនោះមានកុមារចំនួន ២០ ១៧៩ នាក់ ហើយកម្ទេចតំបន់នេះសឹងរាបដូចកន្ទេល៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


