ព័ត៌មានជាតិ
តំបន់មួយចំនួននៅសង្កាត់ចាក់អង្រែក្រោម រងការលិចលង់ដោយសារ ទឹកហូរចាល់ពីស្ទឹងជ្រៅ
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងនៅថ្ងៃទី ១១ តុលា នេះថា តំបន់មួយចំនួនក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម នៅតែបន្តលិចលង់ដោយសារទឹកចាល់ពីស្ទឹងជ្រៅ ព្រំប្រទល់ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក ជា សុខៃ បានបន្តថា ដោយសារទឹកចាល់ពីស្ទឹងជ្រៅទើបធ្វើឲ្យទឹកលូដែលធ្លាប់តែបង្ហូរពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កន្លងមក ត្រូវហូរចាល់មកវិញ។ អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម កំពុងយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅកាយប្រឡាយបង្ហូរទឹកចេញ ដើម្បីឲ្យទឹកស្រកពីតំបន់ដែលលិចលង់ក្នុងភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ចាក់អង្រែក្រោម។

លោកចៅសង្កាត់ បានបញ្ជាក់ថា ទឹក នឹងស្រកនៅពេលឆាប់ៗ ខាងមុខ បើសិនជាមិនមានធ្លាក់ភ្លៀងធំដូចយប់មិញ។ ទោះជាយ៉ាងណា គ្រឿងចក្រអេស្កាវ៉ាទ័រ នៅតែបន្តស្តារប្រឡាយបន្តទៀតរហូតទឹកលែងស្ទះ៕
អត្ថបទ ៖ នរា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


