Connect with us

ព័ត៌មានជាតិ

អតីតបេក្ខជន ភ្នាក់ងារ សកម្មជន និង អ្នកគាំទ្រ គណបក្សផ្សេងចំនួន ៣៦៥ រូប សម្រេចចិត្តមករួមរស់ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

អតីតបេក្ខជន ភ្នាក់ងារ សកម្មជន និង អ្នកគាំទ្រ គណបក្សផ្សេងៗ នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ចំនួន ៣៦៥ រូប សម្រេចចិត្តមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលពួកគេបានមើលឃើញច្បាស់ពីគោលនយោបាយ និង ការដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ និង មាតុភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង ៣៦៥ រូបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ។

នាឱកាសនោះ លោក ឃួង ស្រេង មានប្រសាសន៍ថា «ការសម្រេចចិត្តរបស់បងប្អូនទាំង ៣៦៥ រូប ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា មានតួនាទីមិនអាចខ្វះបានសម្រាប់ជាតិមាតុភូមិ ទាំងកិច្ចការពារជាតិ ការពារអាយុជីវិតប្រជាពលរដ្ឋ រំដោះជាតិ ធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនរហូតដល់សព្វថ្ងៃ និង មានចក្ខុវិស័យធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

លោក ឃួង ស្រេង បន្តថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំខ្លាំងណាស់ក្នុងការបង្រួបបង្រួមជាតិ បង្រួបបង្រួមប្រជាពលរដ្ឋ ឲ្យក្លាយជាកម្លាំងរួមតែមួយ ជាខឿនការពារជាតិ លើកលែងតែ ទណ្ឌិត សម រង្ស៊ី តែម្នាក់គត់។ លោកសូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចទាំង ២។ សម្តេច មិនរត់ចោលពលរដ្ឋទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ គណបក្សប្រជាជនកម្ពុជានិយាយតិច ធ្វើច្រើន ស្ងាត់ តែមិនស្ងៀម។

លោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ ក៏បានលើកឡើងពីភូមិសាស្ត្រ និង ស្ថិតិប្រជាពលរដ្ឋនៅក្នុងខណ្ឌ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាមួយនឹងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាដើម។

លោកបានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតកន្លងទៅនេះ នៅខណ្ឌមានជ័យ ពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកើនឡើងចំនួន ១២ ៤១៨ នាក់។ ចំនួននេះ បានបង្ហាញពីការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា៕
អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម