Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌមានជ័យ ដំណើរការដ្ឋានដាក់ប្រព័ន្ធលូមួយខ្សែប្រវែងជាង ៩០០ម៉ែត្រ ជូនពលរដ្ឋភូមិព្រែកតាគង់១

បានផុស

នៅ

អាជ្ញាធរខណ្ឌមានជ័យ ដាក់ប្រព័ន្ធលូមួយខ្សែប្រវែងជាង ៩០០ម៉ែត្រ ជូនពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ភូមិព្រែកតាគង់១ ដើម្បីសម្រួលបញ្ហាដែលជួបកន្លងទៅ។ ពិធីបើកការដ្ឋានដាក់ប្រព័ន្ធលូនេះដែរ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបានអោយដឹងថា ការដាក់ប្រព័ន្ធលូនេះ ជាគម្រោងរបស់សង្កាត់ចាក់អង្រែលើ ដែលជាថវិកាមូលនិធិសម្រាប់អភិវឌ្ឍន៍ភូមិឃុំសង្កាត់ ៣ឆ្នាំរំកិល ឆ្នាំ២០២៦ ដោយមានប្រវែង ៩៩៨ម៉ែត្រ និងទំហំមុខកាត់ ១ម៉ែត្រ។ លោកបន្តថា ដោយសារលូចាស់ នៅចំណុចកំណាត់ផ្លូវខូចព្រោះតែកត្តានៃការបង្ហូរកាកសំណល់ របស់ប្រជាពលរដ្ឋមួយចំនួនផង យូរៗទៅកកស្ទះប្រព័ន្ធលំហូរទឹក បង្កទៅជាស្ទះលូ នឹង ខូចខាត ជន់លិចបែបនេះ។

ជាចុងក្រោយ អភិបាលខណ្ឌមានជ័យ បានសំណូមពរនឹងសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ចំពោះបញ្ហាទាំងអស់នេះ លោកនឹងព្យាយាម ពន្លឿនរាល់បញ្ហាប្រព័ន្ធលូ ជូនពលរដ្ឋ ដើម្បីសម្រួលការលំបាក ដែលជួបកន្លងមក ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម