ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិស្ទុះឡើងវិញ ក្រោយធ្លាក់ចុះខ្លាំងនៅសប្ដាហ៍មុន
តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញនៅថ្ងៃចន្ទនេះ ក្រោយពីធ្លាក់ចុះប្រហែល ៤ ភាគរយ ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ ដល់ចំណុចទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៩៤ សេន ឬ ១,៥ ភាគរយ ដល់ ៦៣,៦៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ៤ នៅទីក្រុងហុងកុង ។ តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate កើនឡើង ៨៩ សេន ឬ ១,៥៤ ភាគរយ ដល់ ៥៩,៨១ ដុល្លារ/បារ៉ែល។
ការធ្លាក់ចុះខ្លាំងកាលពីថ្ងៃសុក្រ កើតឡើងនៅពេលដែលលោក ត្រាំ បានប្រកាសដាក់ពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន ដែលធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មតានតឹងជាថ្មី ហើយបង្កក្ដីបារម្ភភាពមិនប្រាកដប្រជាសេដ្ឋកិច្ច។
ការស្ទុះងើបឡើងវិញនៅថ្ងៃចន្ទនេះ កើតឡើងនៅពេលដែលវិនិយោគិនផ្ដោតលើការរំពឹងនៃកិច្ចចរចារវាងចិន និងអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង។ កំណើនតម្រូវការប្រេងរបស់ចិន ក៏រួមចំណែកដល់កំណើនផងដែរ។ ទិន្នន័យគយចិនបានបង្ហាញថា ការនាំចូលប្រេងឆៅរបស់ប្រទេសក្នុងខែកញ្ញាបានកើនឡើង ៣,៩ ភាគរយ ដល់ ១១,៥ លានបារ៉ែល/ថ្ងៃ។
គួរគូសបញ្ជាក់ថា តម្លៃប្រេងធ្លាប់ធ្លាក់ចុះខ្លាំងម្ដងហើយនៅខែមីនា និងមេសា ឆ្នាំនេះ ដោយសារតែសង្រ្គាមពាណិជ្ជកម្ម ដែលផ្ទុះឡើងដោយសារតែគោលនយោបាយពន្ធគយរបស់លោក ត្រាំ ដដែល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


