ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នាភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាបអង្គរ ទៅកាន់តំបន់ឆ្នេរសមុទ្រទាំងបួននៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរ សមាគម និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ រួមគ្នាធ្វើពិពិធកម្មទេសចរណ៍ និងតភ្ជាប់ពីគោលដៅមួយទៅមួយ ពិសេសពីតំបន់បេតិកភណ្ឌសៀមរាបអង្គរ ទៅកាន់តំបន់សមុទ្យទាំងបួនរបស់កម្ពុជា។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការតភ្ជាប់ទេសចរណ៍បេតិភណ្ឌសៀមរាប-អង្គ ទៅកាន់តំបន់ឆ្នេរកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋានគារសង្គហមិត្តខេត្តកែប លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា សក្កានុពលទេសចរណ៍កម្ពុជាមានលក្ខណៈល្អឯក និងសម្បូរបែប ប៉ុន្តែហាក់ដូចជាខ្វះការរៀបចំដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យដើរកម្សាន្តបានច្រើនគោលដៅ សម្រាកបានយូរ និងចាយលុយច្រើន។ លោកបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរ សមាគម និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ រួមគ្នាធ្វើពិពិធកម្មទេសចរណ៍ និងតភ្ជាប់ពីគោលដៅមួយទៅមួយ ពិសេសពីតំបន់បេតិកភណ្ឌសៀមរាបអង្គរ ទៅកាន់តំបន់ឆ្នេរ និងកោះ។

លោក ហួត ហាក់ បានលើកឡើងបន្ថែមថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលអាណត្តិមុនចាត់ទុកជាមាសបៃតង ខណៈដែលអាណត្តិទី៧នេះ បន្តចាត់ទុកជាវិស័យអាទិភាព ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ហើយពីមួយឆ្នាំ ទៅមួយឆ្នាំ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងជាលំដាប់ ប៉ុន្តែយ៉ាងណាក៏ដោយ គុណភាព និងបរិមាណភ្ញៀវ ហាក់ដូចនៅមានគម្លាតឆ្ងាយពីគ្នា មានន័យថា ចំនួនភ្ញៀវច្រើន ប៉ុន្តែការស្នាក់នៅ និងការចំណាយនៅកម្រិតទាប ដែលនេះទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នា ធ្វើពិពិធកម្មទេសចរណ៍ និងជំរុញការតភ្ជាប់ពីតំបន់គោលដៅមួយទៅមួយទៀត ពិសេសពីតំបន់សៀមរាបអង្គរ ទៅកាន់ខេត្តតំបន់ឆ្នេរ។

លោករដ្ឋមន្ត្រីក៏បានស្នើដល់សមាគមសណ្ឋាគារកម្ពុជា ដែលមានលោកឧកញ៉ា ហ៊ី សុធា ជាប្រធាន និងសាខារបស់សមាគមទាំងអស់ សូមជួយធ្វើការតាមដាន ត្រួតពិនិត្យ វាយតម្លៃ លើការជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ច ពីតំបន់បេតិកភណ្ឌសៀមរាមអង្គរ មកកាន់តំបន់ឆ្នេរ ដោយបញ្ជាក់អំពីលទ្ធផលចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ រាយការណ៍មកក្រសួងទេសចរណ៍ ដើម្បីមានមូលដ្ឋាន ក្នុងការដាក់ចេញនូវវិធានការ គោលនយោបាយ ឲ្យបានចំគោលដៅ និងទាន់ពេលវេលា។

លោកក៏បានលើកទឹកចិត្តឲ្យសមាគម បន្តរៀបចំសិក្ខាសាលាជួបជុំ ចែករំលែកបច្ចុប្បន្នភាព ព័ត៍មានពីគោលដៅទេសចរណ៍ឲ្យបានច្រើន នូវកម្រិតបច្ចេកទេស ដើម្បីបង្កើតបានជាបណ្តាញ បង្កលក្ខណៈងាយស្រួលបន្ថែមទៀត ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត និងសំបូរបែប ពិសេសរួមគ្នាធ្វើពិពិធកម្មទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


