Connect with us

KPT+

ឋានសួគ៌ក្រោមទឹក “កោះសាមិត្ត” បង្អួតសម្រស់នារដូវកាលបៃតង ទាក់ទាញអ្នកស្រលាញ់ធម្មជាតិ

បានផុស

នៅ

នៅពេលធម្មជាតិចាប់ផ្តើមស្រស់បំព្រងនារដូវកាលបៃតង កោះសាមិត្ត ដែលអ្នកស្រុកនិយមហៅថា “កោះរីករាយ” កំពុងបង្ហាញសម្រស់ដ៏ទាក់ទាញប្រៀបដូចឋានសួគ៌ក្រោមទឹក ស្ថិតក្នុងតំបន់ប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ តួយ៉ាង ទីកន្លែងមួយនេះ ក៏ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយដែរ សម្រាប់អ្នកចង់គេចចេញពីភាពអ៊ូអរ ដើម្បីស្រូបយកខ្យល់សមុទ្របរិសុទ្ធ និងលំហែកាយជាមួយទេសភាពដ៏ស្រស់ស្អាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមក្រសួងទេសចរណ៍ កោះសាមិត្ត គឺជាតំបន់ធម្មជាតិដ៏មានសក្តានុពលមួយ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅស្វែងយល់ពីជីវចម្រុះក្រោមផ្ទៃសមុទ្រ និងរីករាយជាមួយបទពិសោធទេសចរណ៍បែបអេកូធម្មជាតិ។

ក្រោមផ្ទៃទឹកសមុទ្រខៀវស្រងាត់ដូចកញ្ចក់ ភ្ញៀវទេសចរអាចទស្សនាបាននូវផ្កាថ្មចម្រុះពណ៌ ដែលកំពុងរីកលូតលាស់យ៉ាងស្រស់បំព្រង អមដោយហ្វូងត្រីតូចធំហែលឆ្វាត់ឆ្វែង បង្កើតបានជាទិដ្ឋភាពរស់រវើកគួរឱ្យចាប់អារម្មណ៍។ សម្រស់ធម្មជាតិដ៏កម្រនេះ បានធ្វើឱ្យ កោះសាមិត្ត ក្លាយជាទីតាំងស័ក្តិសមសម្រាប់អ្នកស្រលាញ់ការមុជទឹកមើលផ្កាថ្ម និងអ្នកចូលចិត្តផ្សងព្រេងក្រោមផ្ទៃសមុទ្រ។

ក្រៅពីសកម្មភាពមុជទឹក ភ្ញៀវទេសចរក៏អាចជិះទូកកម្សាន្តជុំវិញកោះ សម្រាកលំហែកាយលើឆ្នេរខ្សាច់សក្បុស ឬថតរូបជាមួយទេសភាពសមុទ្រដ៏ស្រស់ត្រកាល ដែលផ្តល់អារម្មណ៍ស្ងប់ស្ងាត់ និងស្រស់ស្រាយបំផុត។ ជាពិសេសនារដូវវស្សា ពណ៌បៃតងនៃព្រៃឈើលាយឡំជាមួយពណ៌ខៀវនៃសមុទ្រ កាន់តែធ្វើឱ្យទេសភាពនៅទីនោះមានភាពទាក់ទាញប្លែកភ្នែក។

📍 ទីតាំង៖ តំបន់ប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង
🚣‍♂️ សកម្មភាពពេញនិយម៖ មុជទឹកមើលផ្កាថ្ម, ជិះទូកកម្សាន្ត, ថតរូបលើឆ្នេរខ្សាច់សក្បុស, សម្រាកលំហែកាយជាមួយធម្មជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម