Connect with us

សេដ្ឋកិច្ច

​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ ទទួល​បាន​អ្នក​ដំណើរចេញ-ចូលជាង ២,៧ ​លាននាក់​

បានផុស

នៅ

គិតចាប់តាំង​ពីថ្ងៃ​បើក​ដំណើរការ​នៅថ្ងៃទី ១៦ ​ខែតុលា ឆ្នាំ ២០២៣ ​រហូត​ដល់ថ្ងៃទី ១៥ ​ខែតុលា ​ឆ្នាំ ២០២៥ អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ ទទួលបានអ្នកដំណើរចេញ-ចូលចំនួនជាង ២,៧ លាន​នាក់ និងជើងហោះហើរជិត ៣ ម៉ឺន (២៩ ៨២០)។ ​នេះបើតាមរបាយការណ៍​របស់​រដ្ឋលេខា​ធិការ​រដ្ឋាន​អាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អកាសចរណ៍ស៊ីវិល ​នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ​បានចូលរួមពិធីអបអរសាទរគម្រប់ខួប២ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ (SAI) នៅខេត្តសៀមរាប។

នៅក្នុងពិធីនោះ ក៏មានការដាក់សម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក ជីវ តាក្វាន់ ដើម្បីជានិម្មិតរូបនៃស្ពានសាមគ្គីសហប្រតិបត្តិការសម្រាប់តភ្ជាប់កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ ហើយនឹងក្លាយទៅជាជន្ទល់សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ វិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោក ម៉ៅ ហាវណ្ណាល់ ​បានថ្លែងថា ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ បានចូលរួម​ចំណែក​ក្នុងការស្ដា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននៅកម្ពុជា និងបានជំរុញកំណើន​សេដ្ឋកិច្ចជាតិ លើកស្ទួយអាកាសចរណ៍ ទេស​ចរណ៍ និងវិនិយោគ។

​លោក ម៉ៅ ហាវណ្ណាល់ បន្ថែមថា ខេត្តសៀមរាប នឹងក្លាយជាគោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព ភាពទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិឱ្យបានប្រមាណ ៧,៥ លាននាក់ ភ្ញៀវ​ទេសចរ​ក្នុស្រុក​ប្រមាណ ១០ លាននាក់ ក្នុងមួយឆ្នាំ និងបង្កើតការងារ ១,៦ លាននាក់ និងនាំចំណូល​សេដ្ឋកិច្ចជាតិប្រមាណ ៥,៩ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម