សេដ្ឋកិច្ច
មន្ត្រីអាកាសចរស៊ីវិល និងសហភាពអឺរ៉ុបទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោ លើកកម្ពស់សមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ២៤ ខែមេសា ២០២៦ បានសហការជា មួយសហភាពអឺរ៉ុបប្រចាំកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ រៀបចំទស្សនកិច្ចរួមគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្តីពីការសម្រួលពាណិជ្ជកម្ម និងប្រតិបត្តិការដឹកជញ្ជូនទំនិញរហ័សតាមផ្លូវអាកាស ដោយមានគោលបំណងបង្ហាញពីវឌ្ឍនភាពនៃការកែលម្អប្រព័ន្ធគយ និងឡូជីស្ទីក ព្រមទាំងលើកកម្ពស់សមត្ថភាពប្រតិបត្តិការដឹកជញ្ជូនទំនិញក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និង e-commerce។

ទស្សនកិច្ចនេះ មានការចូលរួមជាអធិបតីពីមន្ត្រីជាន់ខ្ពស់មកពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, តំណាងក្រុមហ៊ុន CAIC និងក្រុមហ៊ុន SCA, តំណាងក្រុមហ៊ុន DHL ព្រមទាំងសមាសភាពតំណាងស្ថាប័ន ចំនួនសរុបប្រមាណ ៩០ រូប។
លោកស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា ទស្សនកិច្ចនេះ បង្ហាញពីទំនុកចិត្តភាពជាដៃគូ និងសមិទ្ធផលរួម ដែលការសហការបានបម្លែងចក្ខុវិស័យទៅជាការរីកចម្រើនជាក់ស្ដែង សម្រាប់ពាណិជ្ជកម្ម ភស្ដុភារកម្ម និងកំណើនសេដ្ឋកិច្ច។

លោកបានថ្លែងបន្ថែមថា ភាពជាដៃគូរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់ មិនត្រឹមតែឆ្លុះបញ្ចាំងពីឧត្តមភាពផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាចំពោះតម្លាភាព និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅរបស់កម្ពុជា ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។
ក្នុងពិធីនោះដែរ ក៏មានការធ្វើបទបង្ហាញបច្ចេកទេសពីតំណាងក្រុមហ៊ុន CAIC ស្តីពី Cargo Terminal Facilities នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងបទបង្ហាញពីតំណាងក្រុមហ៊ុន DHL Express Cambodia ស្តីពីប្រតិបត្តិការ ដឹកជញ្ជូនទំនិញរហ័ស និងនិន្នាការអភិវឌ្ឍន៍ (Express Operation and Trends) ព្រមទាំងការចុះទស្សនកិច្ចជាក់ស្តែងនៅតំបន់ឃ្លាំងទំនិញ (Terminal Cargo) និងសេវាគយ ដើម្បីបង្ហាញពីដំណើរការនាំចូល-នាំចេញ និងការអនុវត្តប្រព័ន្ធទំនើប៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


