សេដ្ឋកិច្ច
អាកាសចរណ៍ស៊ីវិល រកចំណូលបានជាង $៥០ លាន កើនលើសផែនការ
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលប្រមូលចំណូលជូនរដ្ឋបានជាង ៥១ លានដុល្លារ (៥១ ២៦៧ ៨៩១) កើនឡើងលើសផែនការប្រចាំឆ្នាំ ២០២៥ ចំនួន ១,៣២% ទោះបីជាការដឹកជញ្ជូនតាមផ្លូវអាកាស មិនទាន់បានវិលត្រឡប់ដូចដើម ប្រៀបធៀបនឹងឆ្នាំ ២០១៩។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ថា វិស័យអាកាសចរណ៍ កំពុងដើរតួនាទីសំខាន់លើការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសក្នុងការចូលរួមចំណែកដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់ធ្វើដំណើររបស់ប្រជាជន និងវប្បធម៌។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថាកំណើនដ៏រឹងមាំនេះ ដោយសារការងើបឡើងវិញ នៃចំនួនទេសចរចិនដែលធ្វើដំណើរចេញក្រៅប្រទេស, និរន្តរភាពតម្រូវការធ្វើដំណើរតាមផ្លូវអាកាសក្នុងតំបន់ជាអាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន និងការបន្ធូរបន្ថយការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្តារ និងពង្រឹងសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ឡើងវិញ។

ការងើបឡើងវិញ និងការពង្រីកសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ ខណៈក្រុមហ៊ុនក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចំនួនអ្នកដំណើរ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់គោលដៅដឹកអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសឱ្យបានចំនួន ៨ លាននាក់ និងទំនិញ ១១២ ពាន់តោន នៅក្នុងឆ្នាំ ២០២៦ ដោយសារមានតម្រូវការពាណិជ្ជកម្ម ទេសចរណ៍ និងការដោះដូរវប្បធម៌។
កម្ពុជា មានក្រុមហ៊ុនអាកាសចរចំនួន ៣៦ ក្រុមហ៊ុន កំពុងដំណើរការ និងបានតភ្ជាប់ជើងហោះហើរទៅកាន់ ៥២ ទីក្រុង និង ១៨ ប្រទេស រួមទាំងរដ្ឋបាលពិសេសហុងកុង និងម៉ាកាវ។

នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ៦៤ ៨២១ ជើង កើនឡើង ១១%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៧ លាននាក់ (៦៩៨៨២៥៩) កើនឡើង ១២% និងទំនិញតាមផ្លូវអាកាសមានចំនួន ៩៣ ៨៨៩ តោន កើន ២១% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


