ព័ត៌មានអន្ដរជាតិ
រលកកម្ដៅដ៏អាថ៌កំបាំង ធ្វើឲ្យមហាសមុទ្រប៉ាស៊ីហ្វិក ឡើងកម្តៅខ្លាំងមិនធ្លាប់មាន
មហាសមុទ្រប៉ាស៊ីហ្វិកខាងជើងបានកត់ត្រារដូវក្តៅបំផុតមិនធ្លាប់មានដោយសីតុណ្ហភាពលើផ្ទៃសមុទ្រនៅចន្លោះខែកក្កដា និងខែកញ្ញា ក្នុងឆ្នាំ២០២៥ កើនឡើងលើសពី ០.២៥°C ដែលលើសពីកំណត់ត្រាឆ្នាំ ២០២២ទៅទៀត។ នេះបើយោងតាមការវិភាគរបស់ BBC ពីទិន្នន័យរបស់ភ្នាក់ងារអាកាសធាតុអឺរ៉ុប Copernicus ។

ផ្នែកដ៏ធំមួយនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងជើង គឺធំជាងសមុទ្រមេឌីទែរ៉ាណេប្រហែលដប់ដង បានក្លាយទៅជាក្តៅខុសពីធម្មតា។ អ្នកវិទ្យាសាស្ត្រហៅវាថា «តំបន់ក្តៅ» ហើយពួកគេកំពុងមានចម្ងល់ថាតើរលកកំដៅនេះមានរយៈពេលប៉ុន្មាន និងខ្លាំងប៉ុណ្ណា។
ដោយសារការឡើងកម្ដៅផែនដីបានបណ្តាលឱ្យមានរលកកម្ដៅក្នុងមហាសមុទ្រកាន់តែខ្លាំង ប៉ុន្តែការឡើងកំដៅនៅឆ្នាំនេះគឺខ្លាំងជាងការព្យាការណ៍ទុកទៅទៀត។ អ្នកស្រាវជ្រាវនៅ Berkeley Earth បាននិយាយថា ការឡើងកម្ដៅបែបនេះមានឱកាសតិចជាង ១% អាចកើតឡើងដោយធម្មជាតិ។ ជាធម្មតាទឹកសមុទ្រមិនក្តៅពេកទេ ប៉ុន្តែនៅរដូវក្តៅនេះ កំដៅព្រះអាទិត្យនៅជាប់នឹងផ្ទៃទឹក ដែលធ្វើឱ្យស្រទាប់ខាងលើនៃមហាសមុទ្រក្តៅជាងធម្មតា។ ទោះយ៉ាងណានៅពេលនេះអ្នកវិទ្យាសាស្រ្តកំពុងកំណត់មូលហេតុពិតប្រាកដដែលបណ្ដាលឲ្យទឹកសមុទ្រឡើងកម្ដៅខុសពីធម្មតា។

រលកកម្ដៅសមុទ្រនេះកំពុងផ្លាស់ប្តូរគំរូអាកាសធាតុនៅទូទាំងប៉ាស៊ីហ្វិក ដោយវាបានធ្វើឱ្យព្យុះនៅសហរដ្ឋអាមេរិកកាន់តែខ្លាំង ហើយរដូវក្តៅនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាន់តែក្តៅនិងយូរជាងមុន។ វាក៏អាចប៉ះពាល់ដល់រដូវរងារបស់អឺរ៉ុបផងដែរ។ លើសពីនេះទឹកសមុទ្រប៉ាស៊ីហ្វិកក្តៅអាចផ្លាស់ប្តូរចលនាខ្យល់ជុំវិញពិភពលោក ដោយអាចទាញខ្យល់ត្រជាក់នៅតំបន់អាកទិកឆ្ពោះទៅចក្រភពអង់គ្លេសនៅដើមរដូវរងានេះ។
ទន្ទឹមនឹងនេះ បាតុភូតអាកាសធាតុធម្មជាតិហៅថា La Niña ដែលនាំសំណើមទៅតំបន់ត្រូពិចប៉ាស៊ីហ្វិក កំពុងតែអភិវឌ្ឍផងដែរ។ La Niña ជាធម្មតាធ្វើឱ្យការចាប់ផ្តើមនៃរដូវរងាកាន់តែត្រជាក់ ប៉ុន្តែខែក្រោយៗទៀតអាចនឹងស្រាលជាងមុន។ អ្នកវិទ្យាសាស្ត្រនិយាយថា ទាំងកម្ដៅប៉ាស៊ីហ្វិកខាងជើង និង បាតុភូត La Niña នឹងមានឥទ្ធិពលលើអាកាសធាតុក្នុងរដូវរងានេះ ខណៈកំដៅមហាសមុទ្រខ្លាំងអាចមានឥទ្ធិពលធំជាងនេះទៅទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


