ព័ត៌មានជាតិ
មន្រ្តីក្រសួងឧស្សាហកម្មប្រាប់តិកនិកសម្គាល់ផលិតផលខ្មែរ ចៀសវាងទិញផលិតផលនាំចូលវៃស្លាកផលិតក្នុងស្រុក
មន្ត្រីក្រសួងឧស្សាហកម្មបានពន្យល់ពីការសម្គាល់មើលពីផលិតផលផលិតក្នុងស្រុក ខណៈកន្លងទៅពលរដ្ឋសង្ស័យមានផលិតផលខ្លះនាំចូលពីក្រៅប្រទេសដោយវៃស្លាកជាផលិតផលក្នុងស្រុក ដែលនាំឲ្យមានការមិនទុកចិត្តពីពលរដ្ឋក្នុងការបន្តគាំទ្រផលិតផលខ្មែរ។
លោក គង់ បញ្ញារិទ្ធ មន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ប្រាប់បច្ចេកទេសសម្គាល់ផលិតផលក្នុងស្រុក ដែលទទួលស្គាល់ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។

ពាក់ព័ន្ធការសម្គាល់ផលិតផលក្នុងស្រុក មន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា គឺមានការបិទនិមិត្តសញ្ញា «ចបផ» នៅលើសំបកវេចខ្ចប់ដែលអាចបញ្ជាក់បានថាជាផលិតផលក្នុងស្រុក។
នៅក្នុង «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥» ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ លោក គង់ បញ្ញារិទ្ធ បានឆ្លើយតបសំនួររបស់កម្ពុជាថ្មីថា «ផលិតផលដែលមានបិទនិមិត្តសញ្ញា «ចបផ» បានន័យថាជាផលិតផលផលិតក្នុងស្រុក មានការទទួលស្គាល់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»។
យ៉ាងណាមិញ ពាក់ព័ន្ធផលិតផលក្នុងស្រុកនេះដែរ មន្រ្តីក្រសួងឧស្សាហកម្មបានបញ្ជាក់ថា មិនប្រាកដត្រូវប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ក្នុងការផលិតចេញជាផលិតផលសម្រេចទាំងស្រុងនោះទេ។ សហគ្រាសអាចនាំចូលវត្ថុធាតុដើមពីក្រៅប្រទេសមួយចំនួន ដើម្បីផលិតចេញជាផលិតផលសម្រេចលក់នៅលើទីផ្សារ។


បើតាមមន្រ្តីក្រសួងឧស្សាហកម្ម និមិត្តសញ្ញា «ចបផ» ក្រៅពីបញ្ជាក់បានថាជាផលិតផលដែលផលិតក្នុងស្រុក ក៏ធានាថាជាផលិតផលដែលមានសុវត្ថិភាព បានឆ្លងកាត់ការពិសោធន៍រកសារធាតុហាមឃាត់ដែលអាចបង្កគ្រោះថ្នាក់ និងនាំឲ្យប៉ះពាល់ដល់សុខភាព។
នៅពេលខាងមុខ លោក គង់ បញ្ញារិទ្ធ បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម ក៏នឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាដែលអាចឲ្យពលរដ្ឋស្កេនលើផលិតផលណាមួយ ដើម្បីបង្កើនទំនុកចិត្តក្នុងការទិញយកទៅប្រើប្រាស់ដោយមិនបារម្ភពីផលប៉ះពាល់ដល់សុខភាព។
ការចុះបញ្ជីផលិតផល (ចបផ) គឺជាការកំណត់អត្តសញ្ញាណកម្មសម្គាល់លើផលិតផលដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត។ ការបិទស្លាកស្លាកសញ្ញា ចបផ អនុវត្តចំពោះរាល់ផលិតផលម្ហូបអាហារ ដែលបានវេចខ្ចប់រួចមុនបញ្ចេញលក់លើទីផ្សារអតិថិជន។
ដើម្បីទទួលបានការចុះបញ្ជីផលិតផល (ចបផ) ក្រុមហ៊ុន/រោងចក្រ/សហគ្រាស/សិប្បកម្ម ត្រូវមកដាក់ពាក្យស្នើសុំនៅច្រកចេញចូលតែមួយរបស់វិទ្យាស្ថានស្តង់ដារកម្ពុជា។ បន្ទាប់ពីទទួលបានការចុះបញ្ជីផលិតផល (ចបផ) ស្របតាមបទប្បញ្ញតិ្ត ក្រុមហ៊ុន/រោងចក្រ/សហគ្រាស/សិប្បកម្ម នឹងទទួលបានអត្ថប្រយោជន៍អាចទប់ស្កាត់នូវផលិតផល និងទំនិញក្លែងក្លាយ ដែលធ្វើឱ្យផលិតផលមានភាពទាក់ទាញ និងកាន់តែមានប្រជាប្រិយ មានការទទួលស្គាល់ពីអ្នកប្រើប្រាស់ បង្កើនការការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


