Connect with us

ព័ត៌មានជាតិ

៩ខែ ក្មេងទំនើង និងអ្នកងប់ល្បែងជាង២ពាន់នាក់ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

បានផុស

នៅ

រយៈពេល៩ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្រ្កាបក្រុមក្មេងទំនើងសរុប៧៨១ករណី ឃាត់ខ្លួនមនុស្សចំនួន២ ៧៩២នាក់។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ក្នុងចំណោមនោះក្មេងទំនើង១ ៨៥៥នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេលដូចគ្នានេះ សមត្ថកិច្ចតាមមូលដ្ឋានបង្រ្កាបករណីល្បែងស៊ីសងបានចំនួន៤៣៣ករណី ឃាត់ខ្លួនជនងប់ល្បែង សរុប១ ២៩៤នាក់។ បើតាមលោក ទូច សុឃៈ ក្នុងចំណោមនោះ មានជនងប់ល្បែង ៤៨៥នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី -ខេត្ត។ ដូចគ្នានឹងករណីក្មេងទំនើងដែរ គឺសល់ពីនេះ សមត្ថកិច្ចបានអនុវត្តវិធានការអប់រំ និងធ្វើកិច្ចសន្យា។

បើគិតពីថ្ងៃអនុវត្តបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ពោលគឺពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការ រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល បង្ក្រាបក្រុមក្មេងទំនើងសរុប១ ៥៨១ករណី ឃាត់ខ្លួនមនុស្សចំនួន៥ ៩៥៤នាក់។

ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី និងអនុវត្តតាមច្បាប់ដ៏រឹងមាំរបស់ជាតិ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំពុងបង្កើនការយកចិត្តទុកដាក់ជាប្រចាំ ទាំងក្នុងភារកិច្ចដឹកនាំបញ្ជាបង្ការ ទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង ព្រមទាំងបោសសម្អាតល្បែងសុីសងគ្រប់ប្រភេទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម