Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ ជំរុញសង្កាត់ទាំង ១១ បង្កើនការតាមដានត្រួតពិនិត្យ គម្រោងអភិវឌ្ឍន៍សង្កាត់

បានផុស

នៅ

លោក​អភិបាល​ខណ្ឌ​ដូនពេញ បាន​ជំរុញ​ដល់​ចៅសង្កាត់​ទាំង ១១ ត្រូវ​តាមដាន​ត្រួតពិនិត្យ​ជាប់​ជា​ប្រចាំ​នូវ​គម្រោង​អភិវឌ្ឍន៍​សង្កាត់ ជាមួយ​ក្រុមហ៊ុន​ទទួល​បាន​គម្រោង ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៧ របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី ៤ នៃ​រដ្ឋបាល​ខណ្ឌ​ដូនពេញ ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការងារ កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ២០២៥ នេះ ក្រោម​វត្តមាន លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ និង លោក ជា ខេមា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខណ្ឌ ផង​ដែរ។

នា​ឱកាស​នោះ លោក ជា ខេមា សង្កត់​ធ្ងន់​ថា ការ​អនុវត្ត​គម្រោង​សង្កាត់ ត្រូវ​ទទួល​យក​ក្រុមហ៊ុន​ម៉ៅការ​ដែល​ដេញថ្លៃ​ក្នុង​តម្លៃ​សមរម្យ កុំ​យក​ក្រុមហ៊ុន​​ដេញថ្លៃ​ក្នុង​តម្លៃ​ទាប​ពេក ព្រោះ​ធ្វើការ​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នោះ​ទេ។

ជាមួយ​នេះ លោក ហែម អាន បាន​កោតសរសើរ​រដ្ឋបាល​ខណ្ឌ​ដែល​បម្រើ​ការងារ​ដល់​ប្រជាពលរដ្ឋ និង​ចូលរួម​ការងារ​សង្គម​ផ្សេងៗ បាន​ល្អ ជាពិសេស​ការ​បំផុស​ស្មារតី​ដល់​ពលរដ្ឋ ត្រូវ​ជឿ​ទុកចិត្ត មាន​ទំនុក​ចិត្ត​លើ​ថ្នាក់ដឹកនាំ ដែល​មាន សម្តេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​រក្សា​បាន​សន្តិភាព​ពិតប្រាកដ ក្រោម​យុទ្ធសាស្ត្រ “​ស្ងាត់​តែ​មិន​ស្ងៀម​” ដែល​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ក្រៃលែង។

លោក​ប្រធាន​ក្រុមប្រឹក្សា ក៏បាន​ជំរុញ​បន្ថែម​ដល់​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​រក្សា​បាន​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ​ប្រសើរ​ជូន​ភ្ញៀវ​ជាតិ-អន្តរជាតិ មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន ទេសចរណ៍ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ផង​ដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម