សន្តិសុខសង្គម
មែកដើមត្រសេក បាក់សង្កត់រថយន្ត ១ គ្រឿង សំណាងគ្មានមនុស្សរងរបួស
មែកដើមត្រសេកពុកផុយ ធ្លាក់សង្កត់ពីលើរថយន្ត Jeep ១ គ្រឿង បណ្តាលឲ្យរងការខូចខាត សំណាងគ្មានមនុស្សរងរបួស។

ករណីបាក់សង្កត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីព្រឹក ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៦៣ កែងផ្លូវលេខ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីពលរដ្ឋក្បែរនោះ លើកឡើងថា មុនកើតហេតុ គាត់កំពុងអង្គុយជួសជុលម៉ូតូ គឺមិនមានខ្យល់កន្រ្តាក់អ្វីនោះទេ ប៉ុន្តែស្របពេលនោះ ក៏ឮសំឡេងបាក់មែកដើមត្រសេក សង្កត់ពីលើរថយន្ត Jeep កំពុងចតនៅខាងមុខគ្លីនិក ១ កន្លែង រងការខូចខាត ហើយសំណាងល្អមិនមានមនុស្សនៅក្បែរនោះ។

បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន បានយកម៉ាស៊ីនកាត់ឈើចុះមកដល់ទីតាំងខាងលើ ដើម្បីកាត់យកមែកត្រសេកចេញ កុំឲ្យបង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


