ព័ត៌មានជាតិ
ជុំវិញសួនច្បារនាគបាញ់ទឹក ក្លាយជាកន្លែងចតរថយន្តយ៉ាងអនាធិបតេយ្យបង្កការកកស្ទះចរាចរណ៍នៅពេលល្ងាច
ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ បានសម្តែងការមិនពេញចិត្ត និងដាក់ការងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយពេលជុំវិញសួនច្បារនាគបាញ់ទឹក បានប្រែប្ដូរទៅជាចំណតរថយន្តយ៉ាងអនាធិបតេយ្យ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ជាពិសេសនៅចន្លោះពេលរសៀល និងពេលល្ងាច។

ជាក់ស្តែង ទីតាំងសួនច្បារនាគបាញ់ទឹកខាងលើនេះ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ ដែលជាចំណុចព្រំប្រទល់ជាប់ខណ្ឌចំនួន២ គឺសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅរៀងរាល់ពេលរសៀល គេសង្កេតឃើញមានរថយន្តជាច្រើនគ្រឿង បានមកចតរាយប៉ាយពេញជុំវិញសួនច្បារតែម្ដង។


បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋម្នាក់ និងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ សុំមិនបញ្ជូនឈ្មោះបានលើកឡើងប្រហែលគ្នាថា សម្រាប់ពលរដ្ឋដែលមកហាត់ប្រាណ គឺជារឿងល្អដែលពួកគាត់ស្រឡាញ់ និងគិតគូរពីសុខភាព ក៏ប៉ុន្តែ ពួកគាត់ក៏គួរតែគិតគូរពីផលប្រយោជន៍ និងផលប៉ះពាល់ដល់អ្នកធ្វើដំណើរដទៃទៀតផងដែរ ព្រោះការយករថយន្ត មក ចតនៅលើផ្លូវសាធារណៈបែបនេះ បានធ្វើឲ្យផ្លូវរួមតូច និងបង្កជាការកកស្ទះស្ទើរតែរាល់ថ្ងៃ។


ប្រភពដដែលបានបន្តថា សម្រាប់បុគ្គលិកក្រុមហ៊ុន ក៏ដូចជាអ្នករកស៊ី តែងតែចង់ធ្វើដំណើរទៅផ្ទះឲ្យបានលឿនដើម្បីជួបជុំក្រុមគ្រួសារ និងពិសារបាយល្ងាចជុំគ្នា ក្រោយសម្រាកពីការងារ។ ក៏ប៉ុន្តែ នៅពេលធ្វើដំណើរមកដល់ចំណុចសួនច្បារនាគបាញ់ទឹកនេះ ម្នាក់ៗតែងតែហួសចិត្ត និងធុញទ្រាន់នឹងការកកស្ទះ ដែលរំខានដល់ការធ្វើដំណើរយ៉ាងខ្លាំង។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានគោរពសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយចុះពិនិត្យ និងមានវិធានការរៀបចំសណ្តាប់ធ្នាប់នៅត្រង់ចំណុចជុំវិញសួននាគបាញ់ទឹកនេះផង។ អាជ្ញាធរគួរតែមានការណែនាំ ឬរៀបចំចំណតឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការយករថយន្តមកចតលើផ្លូវសាធារណៈដែលធ្វើឲ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ដល់ការធ្វើដំណើរ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ
ពាក់ព័ន្ធបញ្ហានេះ បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អរគុណសម្រាប់ការផ្ដល់ព័ត៌មាននេះ លោកស្រីបានបញ្ជូនព័ត៌មាននេះទៅកាន់អាជ្ញាធរខណ្ឌពាក់ព័ន្ធចំនួន២ ខណ្ឌចំការមន និងខណ្ឌដូនពេញ ដើម្បីចុះទៅពិនិត្យរៀបចំអោយបានល្អប្រសើរ និង សម្រួលដល់ការធើ្វដំណើរពលរដ្ឋ៕អត្ថបទ៖ម៉េង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


