ព័ត៌មានជាតិ
អភិបាលខណ្ឌដូនពេញ ព្រមានដល់មន្រ្តីទាំងអស់មិនត្រូវពាក់ព័ន្ធ ហើយបន្តបោសសម្អាត Online Scam ក្នុងមូលដ្នាន
លោកអភិបាលខណ្ឌដូនពេញ ព្រមាននិងណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ និងប៉ុស្តិ៍សង្កាត់ទាំង១១ មិនឲ្យប៉ះពាល់ និង ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាយ ហើយនាំគ្នាបន្តប្តេជ្ញា បោសសម្អាតបទល្មើស Online Scam ចេញឲ្យអស់ពីមូលដ្ឋាន។

លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ
ជាក់ស្ដែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងក្រោមវត្តមាន លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលខណ្ឌ។



លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងដោយកោតសសើររដ្ឋបាលខណ្ឌដែលបម្រើការងារសេវាសាធារណៈដល់ប្រជាពលរដ្ឋបានល្អ ជាពិសេស ចុះត្រួតពិនិត្យរាល់បទល្មើស និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណះ ល្អប្រសើរជូនភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋាន ទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ
ក្នុងឪកាសនោះដែរ លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានលើកឡើងផងដែរថា យោងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវបន្តយកចិត្តទុកដាក់ពីបញ្ហាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ ជាពិសេសចិញ្ជើមផ្លូវ សម្រាប់អ្នកថ្មើជើង រួមទាំងសន្តិសុខសុវត្ថិភាព ជូនដល់ពលរដ្ឋ ដោយអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឱ្យបានល្អ។


លោកអភិបាលខណ្ឌបានបន្តលើកឡើងក្នុងកិច្ចប្រជុំនេះថា លោកក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌសូមណែនាំនិងព្រមាន ដល់មន្រ្តីក្រោមឪវាទទាំងអស់បើមានពាក់ព័ន្ធ ប៉ះពាល់ជាមួយបទល្មើស Online Scam ត្រូវលាងដៃ ក្នុងករណីមានការពាក់ព័ន្ធនោះ មិនមានការលើកលែងណាមួយឡើយ។ លោកអភិបាលបានសង្កត់ធ្ងន់បន្តទៀតថា មន្រ្តីមានសមត្ថកិច្ច ថ្នាក់ខណ្ឌ សង្កាត់ប៉ុស្តិ៍រដ្ឋបាល ភូមិ ត្រូវបន្តចុះត្រួតពិនិត្យឲ្យជាប់ជាប្រចាំ ក្នុងករណីសង្ស័យត្រូវចុះបង្ក្រាបឲ្យបានទាន់ពេល ហើយជាពិសេស អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ ត្រូវតាមដានមើលតាម អាគារ ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលជាដើម ព្រោះក្នុងរយៈពេលកន្លងមកនេះ មានការបង្ក្រាបបទល្មើស Online Scam យ៉ាងតឹងរឹងនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលអាចធ្វើឱ្យក្រុមជនល្មើសមួយចំនួនរត់គេចខ្លួនចូលមកលាក់ខ្លួននៅក្នុងតំបន់រាជធានី ដើម្បីបន្តសកម្មភាពខុសច្បាប់។


លោកបានសង្កត់ធ្ងន់បន្ថែមថា អាជ្ញាធរភូមិ និងសង្កាត់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការសហការជាមួយកងកម្លាំងពាក់ព័ន្ធ ដោយត្រូវរាយការណ៍ឱ្យទាន់ពេលវេលា នៅពេលរកឃើញសកម្មភាពសង្ស័យណាមួយ ដើម្បីរួមចំណែកក្នុងការបោសសម្អាតបទល្មើស Online Scam ឱ្យបានជោគជ័យ៕ អត្ថបទ៖ សុភា
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


