ព័ត៌មានអន្ដរជាតិ
តើ ទីម័រខាងកើត ទទួលបានប្រយោជន៍អ្វីខ្លះ ពេលក្លាយជាសមាជិកអាស៊ាន?
នៅថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ ប្រទេសទីម័រខាងកើត បានអបអរនិងសាទរយ៉ាងក្រៃលែង ដោយបានក្លាយជាសមាជិកទី១១របស់អាស៊ាន។

ការទទួលស្គាល់សមាជិកកូនពៅនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤៧ ដែលប្រព្រឹត្តទៅនៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយនេះជាលើកដំបូងក្នុងរយៈពេល២៦ឆ្នាំ ដែលអាស៊ានពង្រីកខ្លួន។
តើក្រោយក្លាយជាសមាជិកអាស៊ាន ទីម័រនឹងទទួលបានប្រយោជន៍អ្វីខ្លះ?
ការក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទីម័រខាងកើត ជាពិសេសទៅលើវិស័យសំខាន់ៗដូចជា៖

១. ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
🚨ការពង្រីកទីផ្សារ៖ ទីម័រខាងកើតនឹងមានលទ្ធភាពចូលទៅកាន់ទីផ្សារដ៏ធំរបស់អាស៊ានដែលមានប្រជាជនជាង៦៥០លាននាក់) ហើយវានឹងជួយជំរុញការនាំចេញនិងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ពីបណ្តាប្រទេសសមាជិកនិងដៃគូរបស់អាស៊ាន។
🚨ឱកាសវិនិយោគ៖ ទីម័រខាងកើតនឹងក្លាយជាគោលដៅនាំចេញនិងវិនិយោគដ៏មានសក្តានុពលមួយសម្រាប់សមាជិកអាស៊ាន ដែលអាចជួយជំរុញការអភិវឌ្ឍវិស័យសំខាន់ៗ ដូចជាទេសចរណ៍ កសិកម្ម និងថាមពល។
🚨ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៖ តាមរយៈការចូលរួមក្នុងគម្រោងតភ្ជាប់របស់អាស៊ាន ទីម័រខាងកើតអាចទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឌីជីថល។
២. ផ្នែកនយោបាយនិងសន្តិសុខ
🚨សន្តិសុខនិងស្ថិរភាពក្នុងតំបន់៖ សមាជិកភាពក្នុងប្លុកអាស៊ាន នឹងជួយពង្រឹងសន្តិសុខនិងស្ថិរភាពនយោបាយរបស់ទីម័រ ព្រមទាំងផ្តល់វេទិកាសម្រាប់កិច្ចពិភាក្សានិងដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងក្នុងតំបន់ផងដែរ។
🚨ការកែលម្អទំនាក់ទំនងការទូត៖ ការចូលជាសមាជិកនឹងជួយកែលម្អនិងពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសឥណ្ឌូណេស៊ីតែម្តង។
🚨ការលើកកម្ពស់តួនាទីអន្តរជាតិ៖ ទីម័រនឹងមានសំឡេងមួយនៅក្នុងវេទិកាអន្តរជាតិសំខាន់ៗដែលដឹកនាំដោយអាស៊ាន។ ដូច្នេះកត្តានេះ អាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួននៅលើឆាកពិភពលោក។
៣. ផ្នែកសង្គមនិងវប្បធម៌
🚨ការអភិវឌ្ឍន៍ធនធានមនុស្ស៖ ទីម័រខាងកើតអាចទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ បច្ចេកទេស ព្រមទាំងកម្មវិធីអប់រំនិងការបណ្តុះបណ្តាលពីប្រទេសសមាជិកអាស៊ាន។
🚨កិច្ចសហប្រតិបត្តិការ៖ ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងការកាត់បន្ថយភាពក្រីក្ររបស់អាស៊ាន នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
🚨វិស័យទេសចរណ៍៖ អាចទទួលបានកំណើនភ្ញៀវទេសចរនិងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីម័រខាងកើត ក្លាយជាសមាជិកទី១១របស់អាស៊ានបន្ទាប់ពីរង់ចាំរយៈពេល១៤ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


