កីឡា
លោក សេង ភក្ដី ការមកគាំទ្រច្រើនបញ្ជាក់ពីការរីកចម្រើនក្នុងវិស័យបាល់់ទាត់នៅកម្ពុជា
អ្នកបង្កើតមាតិកាកីឡានៅកម្ពុជាលោក សេង ភក្ដី ថាការមកចូលរួមទស្សនាការប្រកួតនានាពិសេសការប្រកួតធំៗច្រើនដូចជាការប្រកួតព្រះខ័នរាជស្វាយរៀងថ្ងៃនេះគឺបញ្ជាក់ពីការរីកចម្រើនលើវិស័យបាល់ទាត់នៅកម្ពុជា។

លោក សេង ភក្ដី
លោក សេង ភក្ដី បានឲ្យដឹងថា ថ្ងៃនេះគឺលោកបានមកទស្សនាក៏ដូចជាគាំទ្រការប្រកួតរបស់ព្រះខ័នរាជស្វាយរៀងផងដែរ ព្រោះជាការប្រកួតធំ និងសំខាន់ចំពោះក្រុមតំណាងប្រទេសកម្ពុជាក្នុងពានរង្វាន់ AFC Challenge League។

ទិដ្ឋភាពអ្នកគាំទ្រ
អ្នកបង្កើតមាតាកីឡាល្បីឈ្មោះរូបនេះបន្ថែមទៀតថា លោកសប្បាយចិត្ត និងអរគុណជំនួសក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងទៅដល់អ្នកគាំទ្រដែលតែងតែមកទស្សនាលើកទឹកចិត្តយ៉ាងច្រើនកន្លងមក។ ការមកគាំទ្រនៅពេលប្រកួតបែបនេះគឺពិតជាបានបញ្ជាក់ឲ្យគេឃើញថាសន្ទុះអ្នកគាំទ្រ និងភាពរីកចម្រើនលើវិស័យបាល់ទាត់នៅកម្ពុជាកាន់តែធំ និងច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ទិដ្ឋភាពអ្នកគាំទ្រ
បញ្ជាក់ដែរថា ក្នុងការប្រកួតលើកទី២ របស់ក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀងនៅបន្តិចទៀតនេះគឺលោក សេង ភក្ដី អ្នកបង្កើតមាតិកាកីឡាល្បីឈ្មោះនៅកម្ពុជាក៏បានមកចូលរួមទស្សនាលើកទឹកចិត្តផងដែរ។ ម៉ោង ៧យប់នេះក្រុមរបស់កម្ពុជាគឺព្រះខ័នរាជ្យស្វាយរៀងត្រូវប៉ះក្រុមមកពីឡាវ Ezra FC នៃវគ្គសន្សំពិន្ទុកពូល D ពានរង្វាន់ AFC Challenge League ៕


ទិដ្ឋភាពអ្នកគាំទ្រ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


