កីឡា
ប្រាក់រង្វាន់ក្រុមជើងឯកពាន Shopee Cup រដូវកាលនេះ កើនឡើងជាងរដូវកាលមុន
ការប្រកួតនៅពានរង្វាន់ ASEAN Club Championship Shopee Cup រដូវកាលថ្មី ២០២៦-២០២៧ នឹងកាន់តែមានភាពទាក់ទាញ បន្ទាប់ពីបន្ថែមក្រុមចូលរួមពី ១២ ក្រុម ឡើងដល់ ១៤ ក្រុម ខណៈប្រាក់រង្វាន់តាមវគ្គនីមួយៗក៏មានការប្រែប្រួលមួយចំនួនផងដែរ។

ប្រាក់រង្វាន់ពាន Shopee Cup រដូវកាល ២០២៦-២០២៧ គឺមានការប្រែប្រួលច្រើនតាំងពីវគ្គជម្រុះ playoffs រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ វគ្គជម្រុះ playoffs គឺក្រុមចាញ់នឹងទទួលបាន ២៧,០០០ ដុល្លារអាមេរិកក្នុងមួយប្រកួត។ ឈានចូលវគ្គចែកពូល ក្រុមនីមួយៗនឹងទទួលបានលុយសរុបចំនួន ១៦២,០០០ ដុល្លារអាមេរិក។
សម្រាប់វគ្គ ៨ ក្រុមចុងក្រោយ គឺក្រុមចាញ់នឹងទទួលបានចំនួន ២៧,០០០ ដុល្លារអាមេរិកក្នុងមួយប្រកួត។ ចំណែកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ ក្រុមចាញ់នឹងទទួលបាន ៦ ម៉ឺនដុល្លារអាមេរិកក្នុងមួយប្រកួត។

នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមដែលបានឈ្នះជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ៤៥០,០០០ ដុល្លារអាមេរិក។ ដោយឡែកក្រុមចំណាត់ថ្នាក់លេខ ២ គឺទទួលបានចំនួន ២៣០,០០០ ដុល្លារអាមេរិក។
ប្រាក់រង្វាន់នៅរដូវកាល ២០២៦-២០២៧ គឺមានការកើនឡើងជាងរដូវកាល ២០២៥-២០២៦។ ប្រាក់រង្វាន់ក្រុមជើងឯកកាលពីរដូវកាលមុន គឺទទួលបានចំនួន ៤២៥,០០០ ដុល្លារអាមេរិក ខណៈក្រុមជើងឯករង ទទួលបាន ២១៥,០០០ ដុល្លារអាមេរិក។

គួរបញ្ជាក់ ថា ការចាប់ឆ្នោតបែងចែកពូលបានធ្វើឡើងរួចរាល់ហើយ ក្នុងនោះក្រុម ព្រះខ័នរាជស្វាយរៀង របស់ កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំង ៦ ទៀត ដូចជា Johor Darul Tazim, Lion City Sailors, Cong An Ha Noi, Persib Bandung, ក្រុម Port FC និងក្រុមជម្រុះ ១ ទៀត រវាងក្រុម Ezra FC និងក្រុម Shan United។
ដោយឡែកនៅពូល A ឯណោះវិញ មានក្រុម Buriram United, Ratchaburi FC, Tampines Rover, Kuching City, ក្រុម ជើងឯកពាន Vietnam Cup, Borneo FC និងក្រុមជម្រុះ ១ ទៀតរវាងក្រុម Manila Digger និងក្រុម Indera SC៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


