កីឡា
ញាក់សាច់! ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B សុទ្ធតែក្រុមជើងឯកលីគ ក្នុងពាន Shopee Cup
ការចាប់ឆ្នោតជើងឯកក្លិបកំពូលអាស៊ាន ASEAN Club Championship Shopee Cup រដូវកាល ២០២៦-២៧ បានចាប់ឆ្នោតរួចរាល់នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៦។ ក្រុមតំណាងឲ្យកម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B ដែលជួបសុទ្ធតែក្រុមជើងឯកនៃលីគនៅក្នុងប្រទេសអាស៊ាន លើកលែងតែក្រុម Port FC របស់ថៃតែមួយគត។

នៅពូល B មានដូចជា ក្រុម Johor Darul Tazim ជើងឯកលីគម៉ាឡេស៊ី ក្រុម Lion City Sailors ជើងឯកលីគសិង្ហបុរី ក្រុម Cong An Ha Noi ជើងឯកលីគវៀតណាម ក្រុម Persib Bandung ជើងឯកលីគឥណ្ឌូណេស៊ី ក្រុមព្រះខ័នរាជស្វាយរៀង ជើងឯកលីគកម្ពុជា និងក្រុម Port FC របស់ថៃ ព្រមទាំងមួយក្រុមទៀតដែលការជម្រុះរវាងក្រុម Ezra FC ជើងឯកលីគឡាវ និងក្រុម Shan United ជើងឯកលីគមីយ៉ាន់ម៉ា។
ក្រុម Johor Darul Tazim និង ក្រុម Lion City Sailors ធ្លាប់បានស្ថិតនៅពូល ជាមួយ ព្រះខ័នរាជស្វាយរៀង ម្តងហើយកាលពីរដូវកាលមុន។
ក្រោយចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុម ៤ នៃពូលទាំងពីរបានឡើងវគ្គខ្វែង ៨ ក្រុមចុងក្រោយ៕
ពូល A
- ក្រុម Buriram United (ថៃ)
- ក្រុម Ratchaburi FC (ថៃ)
- ក្រុម Tampines Rover (សិង្ហបុរី)
- ក្រុម Kuching City (ម៉ាឡេស៊ី)
- ក្រុម ជើងឯកពាន Vietnam Cup
- ក្រុម Borneo FC (ឥណ្ឌូណេស៊ី)
- ក្រុម Manila Digger (ហ្វីលីពីន) vs Indera SC (ព្រុយណេ)

ពូល B
- ក្រុម Johor Darul Tazim (ម៉ាឡេស៊ី)
- ក្រុម Lion City Sailors (សិង្ហបុរី)
- ក្រុម Cong An Ha Noi (វៀតណាម)
- ក្រុម Persib Bandung (ឥណ្ឌូណេស៊ី)
- ក្រុម ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
- ក្រុម Port FC (ថៃ)
- ក្រុមជម្រុះ រវាង Ezra FC (ឡាវ) vs Shan United (មីយ៉ាន់ម៉ា)

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


