កីឡា
ទម្រង់ប្រកួតថ្មីក្នុងពាន Shopee Cup ធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង មានភាគរយអាចឡើងដល់វគ្គខ្វែង
ការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup រដូវកាល ២០២៦-២០២៧ បានចាប់ឆ្នោតបែកចែកពូលរួចរាល់ ខណៈងាកទៅមើលទម្រង់ប្រកួតវិញ មានការប្រែប្រួលមួយចំនួន ដែលនឹងអាចធ្វើឱ្យក្រុមតំណាង កម្ពុជា ព្រះខ័នរាជស្វាយរៀង ឡើងផុតវគ្គចែកពូល ឡើងទៅកាន់វគ្គខ្វែងជាលើកដំបូង។

បន្ទាប់ពីការចាប់ឆ្នោតបែងចែកពូល ដែលបានធ្វើឡើងនៅទីក្រុង ចាកាតា ប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃ សុក្រ ទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ គឺក្រុម ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗដូចជា ជើងឯកលីគម៉ាឡេស៊ី Johor Darul Tazim, ក្រុមជើងឯកលីគសិង្ហបុរី Lion City Sailors។
ក្រុមជើងឯកលីគវៀតណាម Cong An Ha Noi, ក្រុមជើងឯកលីគឥណ្ឌូណេស៊ី Persib Bandung, ក្រុម Port FC របស់ថៃ និងក្រុមជម្រុះ ១ ទៀត រវាងក្រុម Ezra FC ជើងឯកលីគឡាវ និងក្រុម Shan United ជើងឯកលីគមីយ៉ាន់ម៉ា។

ដោយឡែកនៅពូល A វិញមាន ក្រុម ថៃ Buriram United, ក្រុម ថៃ Ratchaburi FC, ក្រុមសិង្ហបុរី Tampines Rover, ក្រុមម៉ាឡេស៊ី Kuching City, ក្រុម ជើងឯកពាន Vietnam Cup, ក្រុមឥណ្ឌូណេស៊ី Borneo FC និងក្រុមជម្រុះ ១ ទៀតរវាងក្រុមហ្វីលីពីន Manila Digger និងក្រុម ព្រុយណេ Indera SC។
ចំណុចគួរឱ្យចាប់អារម្មណ៍ពីពាន Shopee Cup រដូវកាលថ្មីនេះ គឺបានបង្កើនក្រុមចូលរួមពី ១២ ក្រុម មកដល់ ១៤ ក្រុម។ ក្រឡេកទៅមើលទម្រង់ប្រកួត គឺបានការរក្សាការបែងចែកពូលជា ២ ពូលដដែល ដោយមួយពូលមាន ៧ ក្រុម។
ប៉ុន្តែអ្វីដែលខុសប្លែកពីរដូវកាលមុន គឺនៅរដូវកាលថ្មីនេះ បានកំណត់យកមួយពូលមាន ៤ ក្រុម ដើម្បីឡើងទៅកាន់វគ្គខ្វែង។ ប្រការនេះមានន័យ ថា ក្រុមពីលេខ ១ ដល់លេខ ៤ នៃពូលនីមួយៗ គឺទទួលបានកៅអីឡើងទៅកាន់វគ្គ ៨ ក្រុម។ ចំណែកក្រុមពីលេខ ៥ ដល់លេខ ៧ ត្រូវបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមនេះ។


ផ្ទុយពីរដូវកាលមុនៗ ដែលបានរៀបចំ ១ ពូលមាន ៦ ក្រុម។ ការប្រកួតមិនមានវគ្គ ៨ ក្រុមនោះទេ ដោយមួយពូល មានតែ ២ ក្រុមប៉ុណ្ណោះ ត្រូវឡើងទៅវគ្គបន្ត។ ប្រការនេះមានន័យ ថា ក្រុមលេខ ១ និង ២ នៃពូលនីមួយៗ គឺទទួលបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង។
តាមរយៈទម្រង់ថ្មីនេះ បានក្លាយជាផលវិជ្ជមានមួយសម្រាប់ក្រុម ព្រះខ័នរាជស្វយរៀង ដើម្បីមានឱកាស ឆ្លងផុតវគ្គចែកពូលជាលើកដំបូងនៅក្នុងពាន Shopee Cup។ នា ២ រដូវកាលមុន ក្រុមជើងឯកលីគកំពូល កម្ពុជា បានចូលរួមប្រកួតពាននេះ ២ លើកជាប់គ្នា ប៉ុន្តែបានត្រឹមខកចិត្តហាលអាវត្រឹមវគ្គចែកពូល បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ៣ ពីររដូវកាលជាប់គ្នា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


