ព័ត៌មានជាតិ
កម្ពុជា-តួកគីយ៉េ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១ ប៊ីលានដុល្លារ
នៅក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ភាគីទាំងពីបានបង្ហាញឆន្ទៈក្នុងការពិនិត្យលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១ប៊ីលានដុល្លារអាម៉េរិក។

ក្នុងអំឡុងកិច្ចប្រជុំនេះ លោកស្រីរដ្ឋមន្ត្រី ចម និម្មល និងលោករដ្ឋមន្ដ្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋតួកគីយ៉េ ដែលជាសហប្រធាន បានគូសបញ្ជាក់ពីឆន្ទៈ និងគោលជំហរដ៏មោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តសកម្មភាពការងារដូចមានព្រមព្រៀងក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី៤ ដែលគ្របដណ្តប់លើវិស័យនិងអនុវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្មទំនិញ និងសេវា, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អាកាសចរស៊ីវិល, ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, វិនិយោគ, ឧស្សាហកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ហាឡាល, ធនធានទឹក, ទេសចរណ៍, សុខាភិបាល, និងការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិទ្យាជីវៈ។
ភាគីទាំងពីរក៏បានពិភាក្សាការងារបន្ថែម ដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១ប៊ីលានដុល្លារអាម៉េរិក។

ក្នុងនោះ លោកស្រីរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើភាពប្រទាក់ក្រឡា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរហើយក៏បានជំរុញឱ្យបន្តការធ្វើពាណិជ្ជកម្ម និងវិនិយោគលើផលិតផលកសិកម្ម ការកែឆ្នៃម្ហូបអាហារ វេចខ្ចប់ ទេសចរណ៍សុខាភិបាល និងគ្រឿងបរិក្ខារវិជ្ជសាស្ត្រ ជាដើម៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


