ព័ត៌មានជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្មព្រមានដល់ម្ចាស់ស្ថានីយដែលមានសាំងស្ដុកតែបិទទ្វារមិនព្រមដំណើរការ
រដ្ឋមន្ត្រីពាណិជ្ជកម្ម លោកស្រី ចម និម្មល បានព្រមានផាកពិន័យ និងឈានដល់ការសហការជាមួយក្រសួងរ៉េ និងថាមពល ដកហូតអាជ្ញាប័ណ្ណម្ចាស់ស្ថានីយសាំងទាំងឡាយណាដែលមានសាំងស្ដុកទុកតែមិនព្រមបើកទ្វារចាក់ឱ្យអតិថិជន។ លោកស្រីថាបញ្ហានេះមន្ត្រីក្រសួងកំពុងចុះពិនិត្យតាមស្ថានីយដែលបិទទ្វារទាំងនោះផងដែរ។

លើកឡើងក្នុងសិក្ខាសាលាស្ដីពីភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្ម នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះលោកស្រី ចម និម្មល មានប្រសាសន៍ថា បញ្ហានៅពេលនេះមិនមែនទាក់ទងនឹងកង្វះប្រេងនាំចូលមកចែកចាយទេ តែដោយសារពលរដ្ឋទទួលដំណឹងមិនគ្រប់គ្រាន់។ លោកស្រីក៏ព្រមានផងដែរចំពោះស្ថានីយប្រេងទាំងឡាយដែលភូតកុហកថាអស់សាំងស្ដុកទុក ដើម្បីទុកលក់នៅពេលសាំងឡើងថ្លៃ។
លោកស្រីថា៖ «បើសិនជាអ្នកថាអស់ យើងសុំធ្វើការពិនិត្យថាអស់ពិតមែនឬអត់? សុំអនុញ្ញាតមើលស្ដុក។ បើសិនជាអស់ យើងទទួលដឹងឮយើងមានរបាយការណ៍រួមថាអស់ហើយ។ ហើយនៅក្នុងប៉ុន្មានថ្ងៃទៀត ក្រសួងរ៉ែនិងថាមពល និងជួយចរចាជាមួយអ្នកផ្គត់ផ្គង់ដើម្បីបានទទួលស្ដុកចូល។ ពិតណាស់បើគ្នាអស់ គ្នាមិនត្រូវបិទទ្វារ។ ទី២ គឺថាក្នុងករណីថាអស់ស្ដុក តែយើងពិនិត្យទៅថាមានគឺនឹងរងនូវការផាកពិន័យ ហើយនឹងអាចឈានដល់កម្រិតដែលថាម្ដងជាពីរដងមិនមានការកែប្រែយើងនឹងឈានដល់ការសហការជាមួយក្រសួងរ៉ែ និងថាមពលដកនូវអាជ្ញាប័ណ្ណតែម្ដង»។

លោកស្រីរដ្ឋមន្ត្រីបានសង្កេតឃើញថាស្ថានីយសាំងមួយចំនួនពេលដែលរដ្ឋបានចេញតារាងតម្លៃលក់រាយសម្រាប់លក់នៅថ្ងៃបន្ទាប់ ស្ថានីយប្រេងសាំងទាំងនោះបានបិទទ្វារដើម្បីបើកនៅថ្ងៃដែលតម្លៃថ្មីអនុវត្តន៍តែម្ដង។ លោកស្រីស្នើដល់ពលរដ្ឋរាយការណ៍មកក្រសួងពេលមានករណីនេះកើតឡើង ដើម្បីឱ្យមន្ត្រីការពារអ្នកប្រើប្រាស់ចុះពិនិត្យនិងមានវិធានការ។
បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាមានស្ថានីយ និងដេប៉ូសាំងប្រមាណ ៦៣០០ ខណៈក្នុងអំឡុងពេលមានបញ្ហាប្រេងសាំងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាមានស្ថានីយ និងដេប៉ូប្រមាណ២០០០ បានប្រកាសបិទទ្វារបណ្ដោះអាសន្ន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


