Connect with us

ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ​ប្រគេន​ទេយ្យវត្ថុ​ដល់​វត្ត​ចំនួន​០៥ និង​ចែកអំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន៨៤០គ្រួសារ​ នៅខេត្តកំពង់ស្ពឺ

បានផុស

នៅ

នៅព្រឹកថ្ងៃចន្ទទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារ អញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន០៥ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៨៤០គ្រួសារ​ ដែលពីធីនេះប្រារព្ធឡើងនៅវត្តសំរោងភ្នំក្រោម​ ស្ថិតក្នុងភូមិសំរោង​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។

ក្នុង​ឱកាសនោះ​ផងដែរ លោក​ជំទាវ​ក៏​បាន​ចែក​នូវ​កាតាប​ដែល​មាន​នូវ​សម្ភារៈ​សិក្សា​ជា​ច្រើន​មុខ​ដល់​សិស្សានុសិស្ស​ចំនួន២២៥នាក់,ចែកវ៉ែនតាចំនួន៩៥០ និង​ថ្នាំ​បន្តក់​ភ្នែក​ចំនួន៧៥០,ចែករទេះរុញជនពិការចំនួន០៥គ្រឿង ព្រម​ទាំង​ផ្តល់​ថវិកាជូនលោកយាយ លោក​តា​មួយ​ចំនួន​ទៀតផងដែរ។

ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន

១-អង្ករ១តោន

២-មីជាតិ៣០កេសតូច

៣-ត្រីងៀត១០គីឡូក្រាម

៤-សាច់ក្រក១០គីឡូក្រាម

៥-សាច់ផាត់១០គីឡូក្រាម

៦-ទឹកដោះគោខាប់២កេស

៧-កាហ្វេ៥កញ្ចប់ធំ

៨-តែ២គីឡូក្រាម

៩-ស្ករស១បេ

១០-អំបិល១បេ

១១-ទឹកត្រី៥យួរ

១២-ទឹកស៊ីអ៊ីវ៥យួរ

១៣-ទឹកម្ទេស៥យួរ

១៣-ទឹកសៀង៥យួរ

១៥-ទៀនព្រះវស្សា២គូរ

១៦-សាប៊ូដុំ១០០ដុំតូច

១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត

១៨-ប្រេងកូឡា១០០ដប

១៩-ប្រេងខ្យល់១០០ដប

២០-ថ្នាំពេទ្យ២០ប្រអប់

២១-ស្លាដក់៤២

២២-សាប៊ូម្ស៉ៅ១០កញ្ចប់

២៣-ថវិកា២លានរៀល

កញ្ចប់សម្ភារៈសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន

១-អង្ករ២៥គីឡូ

២-ទឹកស៊ីអ៊ីវ១យួរ

៣-ម៉ុង១

៤-ភួយ១

៥-ទឹកដោះគោខាប់២កំប៉ុង

៦-ត្រីខ១យួរ

៧-អង្រឹង១

៨-អាវភ្លៀង១

៩-កន្សែងធំ១

១០-កន្ទេល១

១១-សាប៊ូម្សៅ១កញ្ចប់

១២-ថវិកា៤០០០០រៀល

១៣-ថង់អំណោយសម្ដេចតេជោរួមមាន៖

ថ្នាំដុសធ្មេញ១ទីប,ច្រាសដុសធ្មេញ១,សាប៊ូ១ដុំ,ប្រេងកូឡា១ដបតូច,ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់,ក្រមា១,សារុង១,ធូបមូស១ប្រអប់,និងពិល១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម