ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា នាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ
នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ស្ថិតក្នុងភូមិត្រពាំងស្តារ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ។

លោកជំទាវ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេន និងជូនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានរៀបចំប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដែលគង់នៅទីអារាមនេះ ប្រគេនស្លាដក់ និងបច្ច័យមួយចំនួនផងដែរ។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានរៀបចំអាហារសាមគ្គីជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារផងដែរ ដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ រទេះរុញជនពិការ និងថវិកាផងដែរ។
ក្នុងឱកាសនោះលោកជំទាវក៏បានចែកនូវសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន៣៥៩នាក់ ដោយម្នាក់ៗទទួលបានកាតាបម្នាក់១ដោយក្នុងកាតាបនោះមាន សៀវភៅចំនួន៣ក្បាលក្តាសរសេរ១ ជ័រលុប១បន្ទាត់១ប៊ិច ក្រហម១ ប៊ិចខៀវ១ ខ្មៅដៃ២ដើមហ្វឺតសរសេរ១ដើម ច្រាសដុសធ្មេញ១ ថ្នាំដុសធ្មេញ១ សាប៊ូ១ដុំ ស្បែកជើង១គូរ ខោ២ សំពត់២ អាវ២ និងកន្សែង១។

សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ ដោយ១គ្រួសារទទួលបាន៖
១-អង្ករ២៥គីឡូក្រាម
២-មីជាតិ១កេសតូច
៣-ត្រីខ ២យួរ
៤-ទឹកដោះគោខាប់៤កំប៉ុង
៥-ស្កសរ១កញ្ចប់
៦-ទឹកត្រី ១យួរ
៧-ទឹកស៊ីអ៊ីវ ១យួរ
៨-ម៉ុង១
៩-ភួយ១
១០-ថវិកា៤ម៉ឺនរៀល និងបន្ថែមដោយថង់អំណោយ(ឃីត) របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ម្នាក់១ថង់ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងថង់នោះរួមមាន ក្រមា១ សារុង១ ស្បែកជើង១គូរ សាប៊ូដុសខ្លួន១ដុំ,ថ្នាំដុសធ្មេញ១,ច្រាសដុសធ្មេញ១ ,ប្រេងកូឡា១ដុំ និងប្រេងខ្យល់១ដប៕












-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


