ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ និងអំណោយប្រគេនវត្តចំនួន១០វត្ត,ចែកអំណោយដល់យាយជីតាជី និងប្រជាពលរដ្ឋ នៅមជ្ឃមណ្ឌលវប្បធម៍ព្រះពុទ្ធសាសនាកម្ពុជា គិរីរម្យ
នាថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដល់ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន១០,ចែកអំណោយដល់យាយជីតាជី ចំនួន១,២០០នាក់,ប្រគេនព្រះសង្ឃ ចំនួន២០០អង្គ និងប្រជាជន៧៥០នាក់ ដែលពីធីនេះប្រារព្ធឡើងនៅមជ្ឃមណ្ឌលវប្បធម៍ព្រះពុទ្ឋសាសនាកម្ពុជា គិរីរម្យ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ពិធីនេះ ក៏បានរៀបចង្ហាន់ប្រគេនព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់យាយជី តាជី និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។ លោកជំទាវបានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឱ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។


ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន ១២០នាក់,ចែកវ៉ែនតា និងថ្នាំបន្តក់ភ្នែកចំនួន១៥០០ និងចែករទេះរុញសម្រាប់ជនពិការចំនួន០៣គ្រឿង។

ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖ ១-អង្ករ១តោន២-មី៣០កេសតូច ៣-ត្រីងៀត១០គីឡូក្រាម ៤-សាច់ក្រក១០គីឡូក្រាម ៥-សាច់ផាត់១០គីឡូក្រាម ៦-ទឹកដោះគោខាប់២កេស ៧-កាហ្វេ៥កញ្ចប់ធំ ៨-តែ២គីឡូក្រាម ៩-ស្ករស១បេ ១០-អំបិល១បេ ១១-ទឹកត្រី៥យួរ ១២-ទឹកស៊ីអ៊ីវ៥យួរ ១៣-ទឹកម្ទេស៥យួរ ១៤-ទឹកសៀង៥យួរ ១៥-សាប៊ូដុំ១០០ដុំតូច ១៦-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត ១៧-ប្រេងកូឡា១០០ដប ១៨-ប្រេងខ្យល់១០០ដប ១៩-ថ្នាំពេទ្យ២០ប្រអប់ ២០-ស្លាដក់២០០ ២១-សាប៊ូម្ស៉ៅ១០កញ្ចប់ ២២-ថវិកា២លានរៀល។

កញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន ១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់ ២-ថ្នាំដុសធ្មេញ ១ទីប ៣-ច្រាសដុសធ្មេញ១ ៤-ប្រេងកូឡា ១ដបតូច ៥-ប្រេងខ្យល់មួយ ១ដបតូច ៦-សាប៊ូដុសខ្លួន ១ដុំតូច ៧-សាប៊ូកក់សក់ ១២កញ្ចប់ ៨-សាប៊ូបោកខោអាវ ១កញ្ចប់ ៩-ក្រណាត់ស ១ដុំ ១០-ក្រមា១ ១១-កន្សែងធំ១ ១២-ភួយ១ ១៣-កាហ្វេ ១កញ្ចប់ធំ ១៤-នំធុង ១ធុង ១៥-ស្ករស ១គីឡូក្រាម ១៦-តែ១កញ្ចប់ ១៧-ទឹកដោះគោខាប់ ២កំប៉ុង ១៨-ស្បែកជើងផ្ទាត់ ១គូ ១៩-អង្ករ១០គីឡូក្រាម (១បាវ) ២០-ថវិកា៥០,០០០រៀល។

អំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋ៧៥០គ្រួសារ ក្នុងមួយគ្រួសារៗនទទួលបាន ១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់ ២-ថ្នាំដុសធ្មេញ១ទីប ៣-ច្រាសដុសធ្មេញ ១ ៤-ប្រេងកូឡា ១ដបតូច ៥-ប្រងខ្យល់ ១ដបតូច ៦-ធូបមួស ១ប្រអប់ ៧-ពិល១ ៨-សាប៊ូដុសខ្លួន ១ដុំ ៩-សាប៊ូកក់សក់ ១២កញ្ចប់ ១០-សាប៊ូបោកខោអាវ ១កញ្ចប់ ១១-សំឡេងអនាម័យនារី ១ដុំ ១២-ក្រមា ១ ១៣-កន្សែង ១ ១៤-សារុង ១ ១៥-មុង ១ ១៦-ភួយ១ ១៧-អង្រឹង១ ១៨-អាវភ្លៀង១ ១៩-កន្ទេល១ ២០-នំស្រួយលីលី១កញ្ចប់ធំ ២១-ទឹកដោះគោខាប់ ២កំប៉ុង ២២-ទឹកស៊ីអ៊ីវ ១យួរ ២៣-អង្ករ២៥គីឡូ (១បាវ) ២៤-ថវិកា ៤០,០០០រៀល៕




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


