ជីវិតកម្សាន្ដ
ហ្វីយ៉ាតា រំភើបពន្លឹក ក្រោយទទួលបានការសរសើរនិងលើកទឹកចិត្តពីលោកជំទាវ ហ៊ុន ម៉ាណា
ម្ចាស់មកុដ Miss Universe Cambodia 2025 អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលទើបត្រឡប់ពីការប្រកួត Miss Universe លើកទី៧៤ នៅទឹកដីប្រទេសថៃបានបង្ហាញអារម្មណ៍រំភើបជាខ្លាំង បន្ទាប់ទទួលបានកាសរសើរ និងលើកទឹកចិត្តពីលោកជំទាវ ហ៊ុន ម៉ាណា ។

ហ្វីយ៉ាតា រៀបរាប់ទាំងក្តីរំភើបថា គ្រាន់តែឃើញភ្លាមញ័រដៃជើងវាប្រៀបបានជាពានរង្វាន់ដ៏មានតម្លៃសម្រាប់ខ្លួនផ្ទាល់ ហើយមានតែម្រាមដៃដប់លើកសំពះអរគុណលោកជំទាវ ព្រោះពិតជារំភើបដល់ស្រក់ទឹកភ្នែក។
ឯជុំរឿងរ៉ាវនៃលទ្ធភាពកាត់សេចក្តីក្នុងកម្មវិធីនោះ បវរកញ្ញារូបនេះ ថា ដ្បិតខ្លួនមិនអាចយកតំណែងណាមួយមកវិញពីពួកគេនៅទីនោះ ព្រោះគេយកហេតុផលផ្សេងមកកាត់ក្ដីដោយមិនមែនផ្ដោតលើសមត្ថភាព, ភាពវៃឆ្លាត, គំនិតឆ្នៃប្រឌិត, ការពុះពារ ភាពរឹងមាំក្លាហាននៃមនុស្សស្រីម្នាក់ទៀតទេ…។
ហ្វីយ៉ាតា បន្តថា “ទោះយ៉ាងណាឱ្យតែនាងខ្ញុំបានលើកយកឈុតតំណាងជាតិ (ចាបុីដងវែង និងឈុតកែច្នៃថែមផ្ការំដួល និងក្បាច់ខ្មែរលើឈុតដោយកូនខ្មែរផ្ទាល់) ដើរបង្ហាញលើឆាកអន្តរជាតិក្នុងហ្វូងមនុស្សប្រទេសគេ ក្នុងកាលៈទេសៈដ៏តានតឹងរវាងប្រទេសទាំងពីរ ទោះត្រូវស្ពាយគ្រប់យ៉ាងដើរចូលទៅតែម្នាក់ឯង គ្រងឈុតទាំងមូលដោយខ្លួនឯង ទោះគ្មានអ្នកចង់អើពើនៅក្រោយឆាកតែគ្រាន់តែគិតដល់ “កម្ពុជា” នាងខ្ញុំមានកម្លាំងបន្តទៅមុនទៀតហើយនាងខ្ញុំអស់ចិត្តហើយ”។
ម្ចាស់មកុដ Miss Universe Cambodia 2025 រូបនេះបន្ថែមថា “កាលដែលលោកបានឃើញ វាប្រៀបបានជាតំណែង និងកាដូរដ៏មានតម្លៃជាងតំណែងពីជាតិណាផ្សេងទាំងអស់ក្នុងលោកនេះ”។


សូមបញ្ជាក់ថា អ្នកតាមដានវិស័យបវរកញ្ញា និងមហាជនអ្នកគាំទ្រស្ញើចសរសើរព្រមទាំងមានមោទនភាពជាខ្លាំង ក្រោយឃើញបវរកញ្ញាកម្ពុជាអ្នកនាង ហ្វីយ៉ាតា បានដើរបង្ហាញឈុតតំណាងជាតិលើឆាកប្រកួត Miss Universe លើកទី៧៤ ដោយភាពជឿជាក់បង្ហាញពីភាពទន់ភ្លន់ និងមានអំណាចខ្លាំងពោរពេញដោយថាមពល៕ អត្ថបទ ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


