ព័ត៌មានជាតិ
យុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នឹងធ្វើនៅថ្ងៃទី ២៧ វិច្ឆិកា ខាងមុខនេះ
យុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី” នៅខេត្តសៀមរាប សម្រាប់ឆ្នាំ ២០២៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយអង្គការមជ្ឈមណ្ឌលធនធានស្ត្រី សហការជាមួយរដ្ឋបាលខេត្តសៀមរាប។

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការនេះ កាលពីរសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានបង្ហាញថា យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងខាងសាសនា សិល្បៈ វិស័យឯកជននានា។ យុទ្ធនាការនេះ ក៏ជាការលើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និងអ្នកផ្ដល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីមន្ទីរស្ថាប័ន ម្ចាស់មូលនិធិ អង្គការដៃគូជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាតាមបែបបច្ចេកវិទ្យាឌីជីថល លើស្ត្រី និងក្មេងស្រី។

លោកស្រី ម៉ននី រង្សី លើកឡើងថា យុទ្ធនាការនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះជាសកម្មភាពមួយដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការទប់ស្កាត់អំពីហិង្សាលើស្ត្រី និងក្មេងស្រីដែលកើតមានឡើងតាមរយៈការផ្ដល់នូវសារគន្លឹះពាក់ព័ន្ធនឹងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីធ្វើការផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមានទៅលើក្មេងស្រី និងស្ត្រី។

លោកស្រីបន្តថា សម្រាប់យុទ្ធនាការនេះ ប្រព្រឹត្តទៅបានដោយរលូន លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មន្ទីរអង្គភាព បណ្ដាអង្គការ ជាពិសេសកិច្ចសហការល្អជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សានូវសណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងការដើរដង្ហែក្បួនយុទ្ធនាការ។

សូមជម្រាបថា យុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ខេត្តសៀមរាប ឆ្នាំ ២០២៥ នឹងរៀបចំឡើងនាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅចំហៀងខាងលិចព្រះអង្គចេក ព្រះអង្គចម ដោយនឹងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប៕
អត្ថបទ ៖ គឿនវេត

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


