ព័ត៌មានជាតិ
គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ និង សំបូរព្រៃគុក បើកកិច្ចប្រជុំបច្ចេកទេសលើកទី ៤២ នៅខេត្តសៀមរាប
កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និង សំបូរព្រៃគុក (ICC-Angkor Sambor Prei Kuk) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី ៤២ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះដឹកនាំដោយ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា លោក NAGASE Kensuke អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំកម្ពុជា និង លោក Pierre VINCENT ទទួលបន្ទុកបេសកកម្ម និង វប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា។

កិច្ចប្រជុំនេះដែរប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ទាំងអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងពិភាក្សា ព្រមទាំងពិនិត្យមើលរបាយការណ៍អភិរក្ស ដំណើរការជួសជុលប្រាសាទបុរាណ និង រមណីយដ្ឋាននានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និង សំបូរព្រៃគុក ព្រមទាំងផ្ដល់អនុសាសន៍បច្ចេកទេសមួយចំនួនថែមទៀតផង។ បន្ថែមលើនេះ ស្មារតី នៃកិច្ចប្រជុំ ក៏បានបង្ហាញពីគោលបំណងសំខាន់ដោយផ្តោតទៅលើការអភិរក្សថ្មប្រាសាទបុរាណ និង ការអភិវឌ្ឍ ការធ្វើឲ្យមាននិរន្តរភាពបរិស្ថាន ព្រៃឈើ ព្រមទាំងគាំទ្រដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញអភិរក្ស និង ផ្នែកបច្ចេកទេសជាច្រើន៕
អត្ថបទ ៖ គឿនវេត



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


