ព័ត៌មានអន្ដរជាតិ
ថៃ ពិចារណាដកបម្រាមលក់គ្រឿងស្រវឹង ក្រោយវិស័យទេសចរណ៍ធ្លាក់ចុះ
ប្រទេសថៃអាចនឹងបញ្ចប់ការហាមឃាត់ការលក់គ្រឿងស្រវឹងក្នុងចន្លោះម៉ោង ២ រសៀល ដល់ម៉ោង ៥ ល្ងាច ដើម្បីជួយស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនដែលកំពុងធ្លាក់ចុះយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail នៅថ្ងៃទី១៣ខែវិច្ឆិកា។

បើតាមឧបនាយករដ្ឋមន្ត្រីថៃលោក Sophon Sarum បាននិយាយថា គណៈកម្មាធិការគោលនយោបាយជាតិថៃស្តីពីគ្រឿងស្រវឹងនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីការលើក ឬពង្រីកការរឹតបន្តឹងនេះ ដោយហៅច្បាប់បច្ចុប្បន្នថាហួសសម័យ និងមិនមានប្រសិទ្ធភាព។
លោក Sophon Sarum បាននិយាយថាបទប្បញ្ញត្តិចាស់បែបនេះធ្វើឲ្យការអនុវត្តមិនយុត្តិធម៌ និងរារាំងកំណើនអាជីវកម្ម។ ការបន្ធូរបន្ថយការហាមឃាត់នេះអាចជំរុញវិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ច ជាពិសេសនៅពេលដែលប្រទេសថៃប្រឈមមុខនឹងការធ្លាក់ចុះនៃការមកដល់របស់ភ្ញៀវទេសចរបើប្រៀបធៀបទៅនឹងការព្យាករណ៍ទុក។

បើសិនច្បាប់នេះត្រូវបានដកចេញមែន វានឹងជា «ដំណឹងល្អ» សម្រាប់ម្ចាស់អាជីវកម្ម និងទេសចរ ដោយបង្ហាញទំនុកចិត្តថា ការផ្លាស់ប្តូរនេះនឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ ការរឹតបន្តឹងលើការលក់គ្រឿងស្រវឹងនៅជិតសាលារៀន និងកន្លែងសាសនានឹងនៅតែមានជាធរមាន។
គួរបញ្ជាក់ថា វិស័យទេសចរណ៍របស់ប្រទេសថៃបានធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០២៥ ដែលនាំមកនូវបញ្ហាសេដ្ឋកិច្ចដល់ប្រទេសនេះ ជាពិសេសប្រជាជននៅតំបន់ពេញនិយមសម្រាប់ទេសចរដូចជា ប៉ាតាយ៉ា ភូកេត បាងកក និងឈៀងម៉ៃជាដើម៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


