Connect with us

សេដ្ឋកិច្ច

ការ​ដោះដូរ​ទំនិញកម្ពុជា-អង់គ្លេស​ សម្រេច​បាន​ទឹក​ប្រាក់​ជាង ​៩០០ ​លានដុល្លារ ត្រឹមរយៈពេល ១០​ខែ ​

បានផុស

នៅ

ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-អង់គ្លេស​សម្រេច​បាន​ទំហំ​ទឹក​ប្រាក់ជាង ​៩០០ លានដុល្លារ​នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ​កើនឡើង ៧,១ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​​នៅ​ក្នុង​ឆ្នាំ ២០២៤ ដែល​មាន​ទំហំ ​៨៥០ លានដុល្លារ។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យរបស់ GDCE​ ​បង្ហាញ​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែតុលា ឆ្នាំ ២០២៥ ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​កម្ពុជា-​អង់គ្លេស​សរុបចំនួន ៩១១ លានដុល្លារ ​កើន ៧,១% ​ក្នុងនោះ​កម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​អង់គ្លេស​មាន​ទំហំទឹក​ប្រាក់​ ៨៦៩ លានដុល្លារ ​កើន ៧,៦% ចំណែក​អង់គ្លេស​នាំចូល​មកវិញ​មានតម្លៃ ៤២ លានដុល្លារ ធ្លាក់ចុះ ១,៦%។​ ផលិតផល​សំខាន់ៗ ​ដែល​កម្ពុជា នាំ​ទៅ​អង់គ្លេសមានដូចជា​សម្លៀកបំពាក់ ស្បែកជើង កង់ជាដើម។

​​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ​កម្ពុជា និង​ចក្រភពអង់​គ្លេស​មានទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

​លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ប្រាប់កម្ពុជាថ្មីថា ពាណិជ្ជកម្មទ្វេ​ភាគី​កម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរនៅឆ្នាំនេះ ដែលយើទទួលបានការ​អនុគ្រោះ​ពន្ធពី​អង់គ្លេស ពិសេសគឺការនាំចេញវិស័យវាយ​នភណ្ឌ កាត់ដេរ និងគ្រឿងបង្គុំអគ្គិសនី នាំចេញទៅអង់​គ្លេស​ក្នុង​អត្រាសូន្យភាគរយ។

​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស​សម្រេចបាន​ទឹកប្រាក់​ ១ ពាន់លានដុល្លារ ​កើន​ឡើង ១៦ ភាគរយ ​ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​មានទំហំ ៩៥៨,៧៥ ​លានដុល្លារ ​កើន ២០,៤ ​ភាគរយ ​និងអង់គ្លេសនាំចូលមកកម្ពុជាវិញ ​មានទំហំទឹកប្រាក់ ​៥៣,៧ ​លានដុល្លារ ​ធ្លាក់​ចុះ​ជិត ៣០ ​ភាគរយ៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម