Connect with us

សេដ្ឋកិច្ច

​ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ ចូលរួមពិព័ណ៍ ​គ្រឿង​សមុទ្រ​នៅ​ឥណ្ឌា

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យពាណិជ្ជករ ចូលរួមពិធីតាំងពិព័រណ៍​គ្រឿងសមុទ្រលើកទី២ (SEB) នៅខែកក្កដា ២០២៦ នៅប្រទេស​ឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្មកម្ពុជា ​និងក្រសួង​ឧស្សាហកម្មឥណ្ឌានឹងរៀបចំ ​ពិព័រណ៍គ្រឿងសមុទ្រលើកទី២ ពីថ្ងៃទី ១-៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Chennai រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។ ពិព័រណ៍នេះនឹងមានស្តង់ចំនួន ៣២៥ ហើយរំពឹងថា មានគណៈប្រតិភូធុរកិច្ចឥណ្ឌា និងបរទេស​ចូលរួម​ប្រមាណ​ ៥០០០ នាក់។

កម្មវិធីក៏នឹងរៀបចំជូនគណៈប្រតិភូចូលរួម កម្មវិធីជំនួប​ធុរកិច្ច​ ទស្សនកិច្ច រោងចក្រកែច្នៃគ្រឿងសមុទ្រ និងកសិដ្ឋានជល​ផល​ផងដែរ។​ ភាគី​ឥណ្ឌាបានអញ្ជើញក្រុមហ៊ុននាំចូល គ្រឿងសមុទ្រចំនួន១០ និងអ្នកចូលរួមតាំង​ពិព័រណ៍​ចំនួន​១០​ស្តង់​ផ្សេងទៀត​ ក្នុងផ្នែក ​seafood processors, aquaculture and processing machinery manufacturers, និង aquaculture/processing input supplier សម្រាប់ចូលរួមរៀបចំពន្លាកម្ពុជា​។

​ភាគីឥណ្ឌានឹងទទួលចេញថ្លៃសំបុត្រយន្តហោះទៅ-មក មិនលើស២០០០ដុល្លារ (សម្រាប់​តែមួយនាក់ក្នុងមួយក្រុមហ៊ុន) ​ការស្នាក់នៅ និងការធ្វើដំណើរក្នុងស្រុក សម្រាប់តំណាង​ក្រុមហ៊ុន​នាំចូលគ្រឿងសមុទ្រ។​

ដោយឡែក ក្រសួងពាណិជ្ជកម្ម​ក៏បានប្រកាសថា ​ពិព័រណ៍ម្ហូបអាហារ ​និងភេសជ្ជៈ ឆ្នាំ២០២៦ «SIAL CHINA 2026» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-២០ ខែឧសភា ឆ្នាំ២០២៦​ នៅមជ្ឈមណ្ឌល​តាំង​ពិព័រណ៍ អន្តរជាតិថ្មីសៀងហៃ ទីក្រុងសៀងហៃ ​សាធារណរដ្ឋប្រជាមានិតចិន ដែលព្រឹត្តិការណ៍​ពិព័រណ៍នេះ នឹងមានអ្នក ចូលរួមតាំងពិព័រណ៍ប្រមាណ ៥,០០០ នាក់ មកពី៧៥ ប្រទេស និងរំពឹងថា ​មានអ្នកទស្សនាចំនួន ១៧០,០០០នាក់។​

​ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៦ «SIAL CHINA 2026» គឺជាព្រឹត្តិការណ៍ពិព័រណ៍ម្ហូប អាហារ ​និង​ភេសជ្ជៈ​ធំបំផុតលំដាប់ពិភពលោក ដែលជាវេទិកាសម្រាប់ផ្សព្វផ្សាយ​សម្រាប់​ក្រុមហ៊ុន​ម្ហូប​អាហារ និងភេសជ្ជៈ ដែលកំពុងស្វែង​រក​ការពង្រីកខ្លួនទៅទីផ្សារក្រៅប្រទេស និង​ជំរុញ​អាជីវកម្ម​ម្ហូបអាហារ តាមរយៈការចែករំលែកការយល់ដឹង និងនិន្នាការថ្មីៗ ក៏ដូចជាការ​បង្ហាញ​អំពីម្ហូប​អាហារ​ផ្សេងៗទៅតាមតំបន់ និងតាមប្រទេស ដើម្បីផ្សារភ្ជាប់អ្នកតាំងពិព័រណ៍​ និង​អ្នកទិញ និងផ្តល់ឱកាស​ដល់​ការបង្កើនបណ្តាញទំនាក់ទំនង៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម