កីឡា
លោក ខូវ ឆាយ ថា ការបង់ប្រាក់ ១លានរៀល សម្រាប់ខ្សែក្រវាត់គឺដើម្បីពង្រឹងគុណភាព និងការអភិវឌ្ឍ
រាល់ការប្រកួតដណ្តើមខ្សែក្រវាត់តែ ១ ប្រកួត ការប្រកួតវិលជុំច្រើនសប្តាហ៍ ការប្រកួតដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុង និងការប្រកួតខ្សែក្រវាត់ថ្នាលយុវជន ទាំងកម្រិតជាតិ និងអន្តរជាតិ សុទ្ធតែតម្រូវឲ្យបង់ប្រាក់ចំនួន ១ លានរៀលដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយអនុវត្តចាប់ពីឆ្នាំ ២០២៦។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ ថា គោលការណ៍នេះគឺជាផ្នែកមួយជួយពង្រឹងដល់មន្ត្រីរៀបចំការប្រកួត ធ្វើឲ្យខ្សែក្រវាត់មានតម្លៃ និងអភិវឌ្ឍគុនខ្មែរ។
- ការជួយពង្រឹកមន្ត្រីរៀបចំការប្រកួត
លោក ខូវ ឆាយ បានលើកឡើងថា ការប្រកួតខ្សែក្រវាត់កន្លងមក ធ្លាប់មានបញ្ហាច្រើនពាក់ព័ន្ធនឹងលទ្ធផល។ ក្រោយការប្រកួត កីឡាករតែងតែតវ៉ាអំពីលទ្ធផល។ កីឡាករដែលមានការប្រកួតប្រជែងប្រហាក់ប្រហែលគ្នា កីឡាករម្នាក់ៗកម្រទទួលស្គាល់ថា ខ្លួនឯងចាញ់ ដូច្នេះឲ្យតែកាត់សេចក្តីចេញមកខាងណាឈ្នះ ខាងណាចាញ់ក៏តវ៉ា។ ដើម្បីពង្រឹងការដឹកនាំការប្រកួតដណ្តើមខ្សែក្រវាត់ឲ្យបានល្អប្រសើរ ក៏ត្រូវមានមន្ត្រីមានកម្រិតខ្ពស់ដឹកនាំ។

លោកបានបន្តថា ការឧបត្ថម្ភដល់មន្ត្រីដឹកនាំការប្រកួតដណ្តើមខ្សែក្រវាត់ឲ្យសមស្របទៅតាមការប្រកួតដណ្តើមខ្សែក្រវាត់។ ការប្រកួតដណ្តើមខ្សែក្រវាត់កន្លងមកប្រាក់រង្វាន់ច្រើនដូចជា ១០លានរៀល ២០លានរៀល ៣០លានរៀល ៤០លានរៀល ហើយមានច្រើនជាងនេះទៀត ប៉ុន្តែមន្ត្រីដឹកនាំការប្រកួតទាំងអាជ្ញាកណ្តាល ចៅក្រម និងគណៈកម្មការ ទទួលបានកម្រៃត្រឹមតែ ១០ម៉ឺនរៀល ដដែល។ សហព័ន្ធចង់ពង្រឹងឲ្យមានសមាមាត្រគ្នា ការប្រកួតខ្សែក្រវាត់ដែលមានប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភដល់មន្ត្រីរៀបចំការប្រកួតក៏ត្រូវបង្កើនដែរ ដូច្នេះហើយបានជាទាមទារឲ្យម្ចាស់កម្មវិធីត្រូវបង់ប្រាក់។
- ការធ្វើឲ្យខ្សែក្រវាត់មានតម្លៃ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានរៀបរាប់ទៀតថា ការបង់ប្រាក់ក៏រាប់បញ្ចូលតម្លៃអាជ្ញាប័ណ្ណខ្សែក្រវាត់ (License) ផងដែរ។ នៅក្រៅប្រទេស ការប្រកួតដណ្តើមខ្សែក្រវាត់ អ្នករៀបចំត្រូវតែបង់ប្រាក់សម្រាប់ការប្រើឈ្មោះខ្សែក្រវាត់ឲ្យទៅស្ថាប័នគ្រប់គ្រងខ្សែក្រវាត់នោះដល់រាប់ពាន់ដុល្លារក៏មានដូចជា WBC ជាដើម។

លោកបានបន្តថា សម្រាប់គុនខ្មែរ កន្លងមកអត់ធ្លាប់យកតម្លៃក្នុងការប្រើប្រាស់គុនខ្មែរ ភ្ជាប់ទៅនឹងឈ្មោះខ្សែក្រវាត់ផ្សេងៗទេដូចជា ISKA Kun Khmer, WBC Kun Khmer, IPCC Kun Khmer ជាដើម។ ដូច្នេះហើយបានជាសហព័ន្ធទាមទារឲ្យបង់ថវិកាខ្លះដើម្បីឲ្យខ្សែក្រវាត់មានតម្លៃក្នុងការប្រើប្រាស់។ មិនមែនចេះតែរៀបចំការប្រកួតណ្តើមខ្សែក្រវាត់តាមចិត្ត ហើយក៏មិនចង់ឲ្យមានខ្សែក្រវាត់ច្រើន ប៉ុន្តែគ្មានតម្លៃនោះទេ។
- ការឧបត្ថម្ភគាំទ្រ និងការអភិវឌ្ឍ
លោក ខូវ ឆាយ បានបន្តទៀតថា សហព័ន្ធក៏ត្រូវយកថវិកាទៅប្រើប្រាស់ក្នុងការអភិវឌ្ឍគុនខ្មែរក្នុងការប្រើប្រាស់លើកិច្ចការរដ្ឋបាល យកទៅអភិវឌ្ឍថ្នាលគុនខ្មែរ និងជួយដល់ក្លិបគុនខ្មែរដែលខ្វះខាតទាំងនៅក្នុងទីក្រុង និងខេត្តឆ្ងាយៗ។ ការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងម្ហូបអាហារជាដើម។ ជាមួយគ្នានេះ ការប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិរាល់ឆ្នាំគឺ សហព័ន្ធចំណាយច្រើនណាស់ បើទោះជាមានម្ចាស់ឧបត្ថម្ភក៏ដោយ ដូច្នេះហើយបានជាការប្រកួតជើងឯកថ្នាក់ជាតិម្តងគឺប្រាក់រង្វាន់កាន់តែច្រើនសម្រាប់ម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ៕


អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


