កីឡា
លោក ពេជ្រ សុផាន់ មានជំនឿចិត្តខ្ពស់ថាក្រុមរបស់លោកនឹងបានឡានចូលក្នុងក្លឹបសប្ដាហ៍នេះ
ការប្រកួតដណ្ដើមឡានដ៏សំខាន់បានឈានដល់សប្ដាហ៍ផ្ដាច់ព្រ័ត្រចុងក្រោយហើយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នេះហើយ ខណៈគ្រូឆ្នើម ពេជ្រ សុផាន់ មានជំនឿចិត្តខ្ពស់ថាក្រុមរបស់លោកដែលនៅសល់ជើងខ្លាំងដល់ទៅ ២រូបនឹងឈ្នះទទួលបានរង្វាន់ធំចូលក្លឹប។

លោក ពេជ្រ សុផាន់ និងរង្វាន់ឡាន
នៅក្នុងកិច្ចសម្ភាសលោក ពេជ្រ សុផាន់ ថាឈានមកដល់សប្ដាហ៍ផ្ដាច់ព្រ័ត្រនេះលោកមានអារម្មណ៍សប្បាយរីករាយជាខ្លាំង និងជាការបំពេញបំណងរបស់អ្នកគាំទ្រផងដែលទន្ទឹងរង់ចាំមើលការប្រកួតដ៏សំខាន់នេះជាយូរមកហើយ។
គ្រូឆ្នើមរូបនេះបន្ថែមទៀតថា ២ប្រកួតមុនគឺត្រឹមជាកីឡាករល្មមៗរបស់ក្លឹបនោះទេ ស្របពេល ២នាក់ចុងក្រោយនេះជាសន្លឹកអាត់របស់លោកហើយ។ ដូច្នេះអ្នកតាមដានវិស័យប្រដាល់ដឹងពីសមត្ថភាព និងការប្រកួតរបស់កីឡាករ ពេជ្រ សម្បត្តិ ពេជ្រ អាទិទេព រួចមកហើយ។ លោកមានក្ដីសង្ឃឹមខ្ពស់លើកីឡាករឆ្នើមទាំងពីរថានឹងឈ្នះអាចដណ្ដើមរង្វាន់ឡាននេះចូលមកកាន់ក្លឹបបាន។

ពេជ្រ អាទិទេព និង ពេជ្រ សម្បត្តិ
ការប្រកួតនេះផងដែរគ្រូៗប្រចាំក្លឹបទាំង ៣ គឺលោក ពេជ្រ សុផាន់ ធន់ សុភា និងលោក សេន ប៊ុនថេន សុទ្ធតែចង់ដាច់ស្រេចលទ្ធផលមិនចង់ឲ្យមានការជជែកវែកញែកច្រើនលើការដាក់ពិន្ទុ ឬមានការមិនពេញចិត្តណាមួយក្រោយបញ្ចប់ការប្រកួតនោះឡើយ។

កម្មវិធីប្រកួតថ្ងៃទី១៤ មិថុនា ២០២៦
បញ្ជាក់ដែរថា ការប្រកួត The battle of three kingdoms ដណ្ដើមឡានចូលក្លឹបនេះបានឈានមកដល់សប្ដាហ៍ចុងក្រោយដើម្បីកាត់សេចក្ដីហើយថាក្លឹបធំៗទាំង ៣ មានក្លឹបលោក សេន ប៊ុនថេន ក្លឹបលោក ពេជ្រ សុផាន់ និងក្លឹបលោក ធន់ សុភា នរណានឹងឈ្នះនោះ។ លទ្ធផល ២ប្រកួតកន្លងទៅគឺមិនទាន់អាចកំណត់ថារង្វាន់ឡាននេះបានទៅក្លឹបណានោះឡើយ និងត្រូវរង់ចាំមើលក្រោយបញ្ចប់ការប្រកួតថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ទាំងអស់គ្នាសិន។ គូដណ្ដើមឡានចូលក្លឹបសប្ដាហ៍នេះរួមមាន ពេជ្រ សម្បត្តិ ប៉ះ ធន់ ម៉េងហុង ពេជ្រ អាទិទេព ប៉ះ ប៉ែនកាក់ យ៉ាស៊ីន ប៊ុន សុធា ប៉ះ ប៉ែនកាក់ មហាម៉ាត់។ ក្លឹបណាដែលមានកីឡាករឈ្នះច្រើននាក់ជាងគេនោះនឹងទទួលបានរង្វាន់ឡាន ១គ្រឿងចូលក្លឹប។ ការប្រកួតនេះធ្វើឡើងថ្ងៃទី១៤ មិថុនា ២០២៦ នៅទីតាំងជិតស្ដុបទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


