ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃណែនាំអង្គភាពចំណុះក្រសួងកំណត់របបប្រជុំឱ្យច្បាស់លាស់ ដើម្បីវាយតម្លៃការងារ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចង្អុលបង្ហាញដល់អង្គភាពក្រោមចំណុះឱ្យកំណត់របបប្រជុំឱ្យបានច្បាស់លាស់ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើការងារប្រចាំថ្ងៃរបស់មន្ត្រី។ ការចង្អុលបង្ហាញបែបនេះ បន្ទាប់ពីលោក ស សុខា បានរកឃើញថា អង្គភាពខ្លះដែលស្ថិតក្រោមក្រសួងមហាផ្ទៃ ខ្ជិលនឹងបើកកិច្ចប្រជុំ។

បើតាមការទម្លាយឱ្យដឹងដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រធានអង្គភាពមួយចំនួន រយៈពេល៣ខែ មិនទាន់បានប្រជុំម្ដងឡើយ ដែលនេះបានបង្ហាញពីកម្សោយក្នុងការដឹកនាំ និងគ្រប់គ្រងការងារប្រចាំថ្ងៃនៅក្នុងអង្គភាព។ លោកបានលើកឡើងដោយចំហរយ៉ាងដូច្នេះថា «មានអ្នកដែលទើបឡើងថ្មី ក៏ថាបាន ឬមួយអ្នកដែលនៅកាន់អង្គភាព ប្រធានអង្គភាពយូរហើយ អ្នកខ្លះបីខែ បីខែកន្លះជាង ក៏មិនទាន់ប្រជុំដែរ»។
លោករដ្ឋមន្ត្រីមហាផ្ទៃ បានបន្តក្នុងប្រសាសន៍ដើមថា «បើអត់មានការប្រជុំវាយតម្លៃ ពិនិត្យ តាមដាន និងលើកយោបល់ តើគួរធ្វើអីទៀត បើបីខែ បីខែកន្លះជាង មិនប្រជុំ ខ្ញុំថា ពិបាក»។

ថ្លែងចំពោះមុខមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងប្រធានអង្គភាពនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ កាលពីដើមសប្ដាហ៍ លោក ស សុខា បានណែនាំឱ្យប្រធានអង្គភាពទាំងអស់យកចិត្តទុកដាក់លើកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន រាប់ទាំងការកំណត់របបប្រជុំ យ៉ាងហោចណាស់បានម្ដងក្នុងមួយខែ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃការងារកន្លងមក ហើយលើកទិសដៅសម្រាប់ការងារបន្ត។
សម្រាប់លោករដ្ឋមន្ត្រីមហាផ្ទៃ ការកំណត់របបប្រជុំច្បាស់លាស់ គឺជាការពង្រឹងប្រសិទ្ធភាពការងារ និងតម្រង់ទិសបន្តសម្រាប់មន្ត្រីនៅក្នុងអង្គភាព ហើយក៏ជាឱកាសមួយស្វែងរកធាតុចូលបន្ថែមសម្រាប់ចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែម៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


