ព័ត៌មានជាតិ
បើចង់ចូលទិញអីវ៉ាន់នៅផ្សារច្បារអំពៅ ត្រូវពាក់ម៉ាស់និងបាញ់ទឹកអាកុលជាមុនសិន
ពិតជាមិនធម្មតា ដែលគណៈកម្មការផ្សារបន្លែច្បារអំពៅ បានធ្វើការដល់ប្រជាពលរដ្ឋ ដែលចូលទៅទិញឥវ៉ាន់ក្នុងផ្សារ ត្រូវពាក់ម៉ាស់និងបាញ់ទឹកអាកុលលាងសំអាតដៃមុននឹងចូលផ្សារ។

យោងតាមប្រភពពីលោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅ បានឲ្យដឹងថា មូលហេតុ ដែលរូបលោកដាក់កម្លាំងសន្តិសុខផ្សារ តាមច្រកចេញចូលឲ្យធ្វើការត្រួតពិនិត្យប្រជាពលរដ្ឋចេញនិងចូលផ្សារ ត្រូវពាក់ម៉ាស់និងបាញ់ទឹកអាកុលឲ្យបានគ្រប់ៗគ្នានeH គឺដើម្បីទប់ស្កាត់នៅជំងឺកូវីដ១៩ ឆ្លងមកប្រជាពលរដ្ឋ ព្រោះជំងឺនេះ កំពុងតែកកើតឡើងនៅទូទាំងពិភពលោកដូច្នេះ ក្នុងបរិវេណផ្សារ ដែលមានមនុស្សចេញចូលរាប់ពាន់អ្នក ក្នុងមួយថ្ងៃៗនេះ គឺទាល់តែបង្ការទប់ស្កាត់ដូច្នេះហើយ។


លោក សាន់ ប៊ុនណា បន្តថា មិនថាឡើយតែអ្នកចូលទិញឥវ៉ាន់ ក្នុងផ្សារត្រូវពាក់ម៉ាស់និងបាញ់ទឹកអាកុល សូម្បីតែអាជីវករ ដែលកំពុងលក់ដូរក្នុងផ្សារ ក៏ត្រូវពាក់ម៉ាស់ជាគំរូរួមទាំងសន្តិសុខនិងគណគ្រប់គ្រងផ្សារទៀតផង។ គួរបញ្ជាក់ថា ផ្សារបន្លែច្បារអំពៅនេះ មានទីតាំងស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយគណៈគ្រប់គ្រងផ្សារច្បារអំពៅ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចូលទិញឥវ៉ាន់ក្នុងផ្សារបន្លែនេះ ត្រូវពាក់ម៉ាស់ចាប់ពីថ្ងៃទី១០ខែវិច្ឆិកានេះតទៅ៕
អត្ថបទ៖ នរា
សូមចុចអាន៖ បង្ក្រាបទីតាំងជល់មាន់ នៅសង្កាត់ស្ទឹងមានជ័យ៣
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


