ព័ត៌មានជាតិ
អាជីវករផ្សារច្បារអំពៅ ទទួលបានដំបូលចល័តថ្មី
អាជីវករលក់បន្លែនៅផ្សារច្បារអំពៅបានសម្តែងនូវក្តីរីករាយពេលបានទទួលដំបូលកៅស៊ូចល័តថ្មីដើម្បីជាម្លប់សម្រាប់ពួកគាត់ជ្រកការពារកម្តៅថ្ងៃពិសេសក្រោមដំណក់ទឹកភ្លៀង។

តាមប្រភពពីអាជីវករឈ្មោះ លី ផេន ភេទស្រីអាយុ៦០ឆ្នាំ លក់បន្លែក្រោមឆ័ត្រនៅផ្សារច្បារអំពៅរយៈពេល ២០ឆ្នាំមកហើយ។ អ្នកស្រី ត្រេកអរ ក្រោយពីអាជ្ញាធរផ្សារ បានយកចិត្តទុកដាក់ដោយបានរៀបចំ ដំបូលកៅស៊ូចល័តសម្រាប់អាជីវករជ្រកការពារកម្តៅថ្ងៃ និងភ្លៀង។ អ្នកស្រីលើកឡើងថា បើទោះជាមេឃក្តៅខ្លាំង ឬមានភ្លៀងធ្លាក់ ក៏អាចបន្តលក់បានដូចធម្មតា ក្រោយពីមានដំបូលនេះហើយ។

ដូចគ្នានេះដែរ អ្នកស្រី សុខ ចន្ធី អាជីវករលក់បន្លែរយៈពេល ១៥ឆ្នាំមកហើយ បានលើកឡើងថា មុនអាជ្ញាធរផ្សារធ្វើដំបូលជូន អ្នកស្រី ជួលឆ័ត្រគេក្នុងតម្លៃ ១៥០០រៀល ក្នុងមួយថ្ងៃ ដើម្បីជ្រកការពារថ្ងៃ និងភ្លៀង។ តែក្រោយអាជ្ញាធរផ្សារដាក់ប្រកដំបូលកៅស៊ូចល័តរួចហើយ មានបរិយាកាសល្អប្រសើរច្រើន និងមានខ្យល់ចេញចូលងាយស្រួល។
លោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅ បានឲ្យដឹងថា ដោយសារតែឃើញការលំបាករបស់បងប្អូនអាជីវករផ្សារបន្លែច្បារអំពៅនេះហើយ ទើបលោកសម្រេចចិត្តសាងសង់ជារោងកៅស៊ូចល័តក្នុងមួយផ្ទាំង៧ម៉ែត្រ បួនជ្រុង ដាក់ពង្រាយពេញផ្សារ ដើម្បីការពារកម្តៅថ្ងៃ និងទឹកភ្លៀងផង។ លោក សាន់ ប៊ុន ណា បានបញ្ជាក់ថា ចំពោះរូបលោកផ្ទាល់គឺទុកបងប្អូនអាជីវករដូចជាបងប្អូនបង្កើតចេញពីផ្ទៃម្តាយតែមួយ។ ដូច្នេះហើយទើបលោកប្រឹងប្រែងសាងសង់រោងដំបូលកៅស៊ូចល័តជូនបងប្អូនអាជីវករបានជ្រក និងលក់ដូរបានធំទូលាយ។ ក្នុងនោះបងប្អូនអាជីវករបាននាំគ្នាផ្តឹតមេដៃគាំទ្រនូវការសាងសង់រោងដំបូលកៅស៊ូចល័តនេះខ្លាំងណាស់ ព្រោះពួកគេលែងលក់ដូរក្រោមឆ័ត្ររហែករដូចពីមុនទៀតហើយ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៥៨ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


