ព័ត៌មានជាតិ
សភាពអ៊ូអរឡើងវិញផ្សារបន្លែច្បារអំពៅចូលថ្ងៃនេះ ក្រោយឈប់សម្រាកភ្ជុំរួច
លោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែ (ផ្សារក្រោមច្បារអំពៅ) បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែតុលា នេះ បងប្អូនអាជីវករផ្សារបន្លែបានមកលក់ដូរសឹងពេញផ្សារ ខណះអ្នកទិញសម្រុកមកទិញព្រោះការខកខានលក់រយះពេល ៣ ថ្ងៃដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌបង្ហើយ។
ក្នុងរយះពេល ៣ ថ្ងៃដែលបងប្អូនអាជីវករផ្សារខកខានលក់គឺធ្វើឲ្យម៉ូយភាគច្រើនរង់ចាំមកទិញទំនិញ ដូច្នេះហើយទើបពេលបើកលក់ភ្លាម មានម៉ូយមកចូលទិញពេញផ្សារតែម្តង។




ចំណែកបងប្អូនអាជីវករវិញបាននិយាយថា ពួកគាត់បានផ្អាកលក់ ៣ ថ្ងៃព្រោះម៉ូយភាគច្រើនទៅបុណ្យភ្ជុំនៅតាមខេត្តដូច្នេះមានតែសម្រាកលក់ ៣ ថ្ងៃដែរហើយក៏ចេញទៅធ្វើបុណ្យផងដែរ។ ទោះជាមិនសូវមានលុយក៏ដោយ ប៉ុន្តែការធ្វើបុណ្យទានគឺត្រូវតែធ្វើហើយព្រោះជាទំនៀមទំលាប់ប្រពៃណីយខ្មែរទៅហើយ។
ផ្សារបន្លែច្បារអំពៅមានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


