ព័ត៌មានជាតិ
សម្ភារៈផ្ទះបាយនាំចូលពីប្រទេសចិន កំពុងដាក់លក់ពេញផ្សារច្បារអំពៅ
លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ បាននិយាយថា បច្ចុប្បន្នសម្ភារៈផ្ទះបាយ ត្រូវបាននាំចូលពីប្រទេសចិនដាក់លក់ពេញលើទីផ្សារ ពិសេសក្នុងផ្សារបន្លែច្បារអំពៅ។

លោក សាន់ ប៊ុនណា បានបន្តថា ពីដើមមក ផ្សារច្បារអំពៅ ច្រើននាំចូលសម្ភារៈផ្ទះបាយពីប្រទេសវៀតណាម ប៉ុន្តែបច្ចុប្បន្នផលិតផលរបស់ប្រទេសចិន បាយវាយលុកពេញទីផ្សារសឹងគ្រប់មុខទាំងអស់ សូម្បីកាំបិត ពូថៅ និងកាំបិតខ្វែវ ហើយអ្វីដែលសំខាន់តម្លៃធូរថ្លៃជាងផលិតផលវៀតណាម។
ស្ត្រីអាជីវករ សុខ ធិតា ដែលកំពុងអង្គុយលក់ចានឆ្នាំងបាននិយាយថា រាល់ថ្ងៃគាត់បានទទួលយកសម្ភារៈផ្ទះបាយដែលនាំចូលពីប្រទេសចិនមកដាក់លក់នៅផ្សារបន្លែច្បារអំពៅ ហើយក៏ទទួលបានម៉ូយមកទិញជាហូរហែទៀតផង ព្រោះផលិតផលនេះក៏ល្អប្រើ។

គួរបញ្ជាក់ថា ផ្សារបន្លែច្បារអំពៅ មានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ ៖ នរា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


