ព័ត៌មានជាតិ
ឈ្មួញតាមខេត្តមកដឹកជញ្ជូនទំនិញនៅច្បារអំពៅ មុនឆ្នាំសកល
នាខែធ្នូនេះ គេសង្កេតឃើញរថយន្តធុនធំរបស់ឈ្មួញតាមបណ្ដាខេត្តចូលមកទិញទំនិញភាគច្រើនគ្រឿងចាប់ហួយ ដើម្បីយកទៅលក់ចេញបន្តឲ្យបានមុនឆ្លងឆ្នាំសកល ២០២២ ចូលឆ្នាំ ២០២៣។

លោក សាន់ ប៊ុណ្ណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានឲ្យដឹងនាថ្ងៃទី ១២ ខែធ្នូនេះថា នៅក្នុងអំឡុងខែធ្នូនេះ ឈ្មួញតាមបណ្ដាខេត្តបានចូលមកទិញទំនិញនៅផ្សារច្បារអំពៅ នាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីយកទៅបោះឲ្យម៉ូយតាមបណ្ដាខេត្តជាបន្ត។

លោកប្រធានផ្សារបញ្ជាក់ថា ឈ្មួញតាមបណ្ដាខេត្តចូលមកទិញទំនិញយកទៅគឺមានខេត្តកំពង់ស្ពឺ កំពត កំពង់ឆ្នាំង តាកែវ ព្រៃវែង កំពង់ធំ និងខេត្តកណ្ដាល។ ហើយការខកខានរបស់ឈ្មួញកន្លងមក គឺក្នុងអំឡុងចុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១ ខណៈជំងឺកូវីដ-១៩ ផ្ទុះឡើងខ្លាំងនោះ។

ដោយឡែកលោក ចាន់ វ៉ីន ដែលជាឈ្មួញកណ្ដាលមកពីខេត្តកំពង់ស្ពឺបានប្រាប់ថា លោកមកទិញទំនិញនៅផ្សារច្បារអំពៅភាគច្រើនជាទំនិញចាប់ហួយតែម្ដង។ ព្រោះនៅច្បារអំពៅសម្បូរទៅដោយសិប្បកម្មផលិតគ្រឿងចាប់ហួយក្នុងស្រុកយើងផ្ទាល់ ដែលមិនដាក់សារធាតុគីមី មិនប៉ះពាល់សុខភាពផង៕
អត្ថបទ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


