Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីថៃ៖ ពិធីបើកស៊ីហ្គេមនឹងមិនអធិកអធមទេ ព្រោះ​លុយតិចជាងកាល​កម្ពុជារៀបចំ

បានផុស

នៅ

ពិធីបើកកីឡាស៊ីហ្គេមលើកទី​៣៣ (SEA Games) របស់ប្រទេសថៃ នឹង«មិនអស្ចារ្យទេ»។ នេះ​ជា​ការ​លើក​ឡើង​របស់​​មន្ត្រី​​កីឡាជាន់ខ្ពស់​​ម្នាក់ ដោយទទួលស្គាល់ថា គណៈកម្មការរៀបចំកំពុងដំណើរការដោយប្រើថវិកាតិចជាងឆ្ងាយ បើធៀបនឹងចំនួនទឹកប្រាក់ដ៏ច្រើនជាប្រវត្តិសាស្ត្រដែលកម្ពុជាបានចំណាយសម្រាប់ព្រឹត្តិការណ៍​លើក​មុន។

(រូបថត៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​​នា​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​២០២៥របស់​បាងកក​ប៉ុស្តិ៍ លោក Gongsak Yodmanee ប្រធានអាជ្ញាធរកីឡាថៃ (SAT) បាន​ប្រាប់​ថា ការត្រៀមលក្ខណៈត្រូវបានរឹតត្បិតដោយមូលនិធិមានកម្រិត និងការរំខានផ្នែកភស្តុភារ រួមទាំងការផ្លាស់ប្តូរទីតាំងព្រឹត្តិការណ៍សំខាន់ៗពីខេត្តសុងខ្លា ដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីក្រុងបាងកក និងឈុនបុរី។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា «ពិធីបើកប្រហែលជាមិនអស្ចារ្យខ្លាំងទេ ប៉ុន្តែវានឹងមានលក្ខណៈប្រណីត និងសក្តិសម» ដោយបន្ថែមថា ការបែងចែកថវិការបស់ថៃត្រឹមតែជាង​២​ពាន់លានបាត​ប៉ុណ្ណោះ គឺទាបជាងយ៉ាងខ្លាំងបើធៀបនឹងថវិកាប្រហែល៣​ពាន់លានបាត ដែលកម្ពុជាប្រើប្រាស់សម្រាប់ស៊ីហ្គេមលើកទី៣២។

ភាពតានតឹងផ្នែកថវិកានេះ កាន់តែជួបឧបសគ្គដោយសារកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវទឹកជំនន់ដែលកំពុងបន្ត ដែល​រារាំងរដ្ឋាភិបាលមិន​ឲ្យ​ទាញយកមូលនិធិកណ្តាលបន្ថែម។ លោក Gongsak បាន​បញ្ជាក់​ថា ការផ្លាស់ប្តូរទីតាំងនា​នាទីចុងក្រោយពី​ក្រុង​ហាដយ៉ៃ​នៃ​ខេត្ត​សុង​ក្លា បានបង្ខំ​ឲ្យ​គណៈកម្មការរៀបចំត្រូវស្វែងរកទីកន្លែងថ្មី កន្លែងស្នាក់នៅសម្រាប់អត្តពលិក និងការរៀបចំដឹកជញ្ជូន ដែលបានចំណាយអស់បន្ថែម១៦០លានបាត។

លោក Gongsak បាន​បញ្ជាក់​ទៀត​ថា ការផ្លាស់ប្តូររដ្ឋាភិបាលញឹកញាប់ក៏បានរំខានដល់ការរៀបចំផែនការរយៈពេលវែងផងដែរ ដែលបានរួមចំណែកដល់បញ្ហាបច្ចេកទេសដែលបានឃើញនៅក្នុងថ្ងៃប្រកួតដំបូងៗ រួមទាំងប្រព័ន្ធសំឡេងដំណើរការមិនល្អ និងភ្លើង​ចេញ​មិនស្មើគ្នានៅតាមទីកន្លែងប្រកួត។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រី​ថៃ​នៅតែទទូចថា ព្រឹត្តិការណ៍នេះនឹងដំណើរការទៅដោយរលូន ទោះបីជាមានពិធីបើកដែលមិនសូវអធិកអធម និងមានសម្ពាធផ្នែកហិរញ្ញវត្ថុក៏ដោយ។

ទាក់ទិន​នឹង​បញ្ហាប្រឈមទាំងនេះ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក​អានុទីន ឆាន​វីរៈគុល បានទទួលស្គាល់ថា លោកបានដឹងអំពីបញ្ហាថវិកាស៊ីហ្គេមនេះ តាំងពីមុនពេលលោកចូលកាន់តំណែងម្ល៉េះ។ លោកបាន​រៀបរាប់​ថា ឧបនាយករដ្ឋមន្ត្រី​ លោក Thamanat Prompow ត្រូវបានចាត់តាំង​ឲ្យ​ជំរុញការរៀបចំ«ដំណើរការពេញទំហឹង» ដើម្បីរក្សាព្រឹត្តិការណ៍នេះ​ឲ្យបានទាន់ពេលវេលា បន្ទាប់ពីមានទឹកជំនន់ធ្ងន់ធ្ងរជាច្រើនសប្តាហ៍នៅទូទាំងភាគខាងត្បូងប្រទេសថៃ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម