ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមជម្លៀសពលរដ្ឋនៅព្រំដែន ជាប់មីយ៉ាន់ម៉ា
ស្របពេលស្ថានការណ៍នៅព្រំដែនភាគខាងជើងរឹតតែតានតឹងទៅៗនោះ ប្រទេសថៃ បានបញ្ជាក់ពីការត្រៀមលក្ខណៈជម្លៀសពលរដ្ឋខ្លួនក្នុងករណីចាំបាច់ ព្រោះថា នៅខាងមីយ៉ាន់ម៉ាឯណោះ កំពុងមានការប្រយុទ្ធគ្នាខ្លាំងមែនទែន ធ្លាយទាំងគ្រាប់ចូលដីថៃយ៉ាងញឹកញាប់ផងដែរ។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃសៅរ៍ទី៦ខែធ្នូឆ្នាំ២០២៥ មេទ័ពថៃ Ukrit Boontanon បានប្រកាសថា កងកម្លាំងត្រៀមរួចជាស្រេចនូវផែនការជម្លៀសប្រជាជនចេញពីតំបន់មានហានិភ័យខ្ពស់នៅព្រំដែនជាពិសេសភូមិ Mae Kon Ken និង Huai Mahawong នៅស្រុក Mae Sot។
ទន្ទឹមនោះ លោក Ukrit ក៏ព្រមានផងដែរថានឹងចាត់វិធានការម៉ឺងម៉ាត់ បន្ទាប់ពីគ្រាប់កាំភ្លើងធំ ធ្លាក់លើទឹកដីថៃ បណ្តាលឲ្យជនស៊ីវិលរងរបួសនៅក្នុង ខេត្ត Tak។ ភាគីប្រយុទ្ធទាំងសងខាងត្រូវបានព្រមានជាផ្លូវការថា ការរំលោភបំពានបែបនេះ មិនត្រូវកើតឡើងម្តងទៀតទេ ហើយលោកត្រៀមរួចជាស្រេចដើម្បីអនុវត្តច្បាប់ប្រយុទ្ធ ប្រសិនបើឧបទ្ទវហេតុដដែលៗនេះកើតឡើងម្តងទៀត។

រឿងនេះកើតឡើង បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចតាមបណ្តោយព្រំដែនទល់មុខភូមិ Mae Ko Ngen បណ្តាលឲ្យគ្រាប់បេទំហំ៨១មិល្លីម៉ែត្រមួយគ្រាប់ធ្លាក់ចូលក្នុងទឹកដីថៃកាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស២នាក់រងរបួស។
អ្នកស្រុក Mae Sot បានរាយការណ៍ពីការបាញ់ប្រហារ និងការផ្ទុះជាបន្តបន្ទាប់ពីខាងមីយ៉ាន់ម៉ា ក្បែរភូមិ Ban Millapa ជាទីដែលការប៉ះទង្គិចគ្នានៅតែបន្ត ដោយមានការប្រើប្រាស់ទាំងអាវុធធុនតូច និងអាវុធធុនធ្ងន់។ នៅម៉ោងប្រហែល១១និង៥០ព្រឹក គ្រាប់បេមួយគ្រាប់បានធ្លាក់នៅជិតវត្ត Huai Mahawong ក្នុងភូមិ Moo 9 ឃុំ Mahawan ដែលបណ្តាលឲ្យមានការផ្ទុះយ៉ាងខ្លាំង។
កងទ័ពមកពីកម្លាំងពិសេស Naresuan បានឆ្លើយតបបន្ទាប់ពីអ្នកភូមិបានរាយការណ៍ពីជនរងគ្រោះ។ បុរសម្នាក់វ័យ៦៨ឆ្នាំ បានរងរបួសធ្ងន់ ដោយសារត្រូវបំណែកគ្រាប់នៅក្រោមពោះ ខណៈកំពុងដើរតាមផ្លូវក្នុងភូមិ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ Mae Sot៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


