Connect with us

ព័ត៌មានអន្ដរជាតិ

សាស្រ្តាចារ្យថៃ៖ កម្ពុជា-ថៃ មិនទាន់ហួសពេលទេ ក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ

បានផុស

នៅ

ស្របពេលភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ឈានដល់ការផ្ទុះអាវុធខ្លាំងក្លាដោយសារតែភាគីថៃវាយប្រហារមកលើកម្ពុជានោះ សាស្ត្រាចារ្យថៃ នៅឯមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Chulalongkorn បានអំពាវនាវឲ្យភាគីទាំងពីរ វិលត្រឡប់ទៅអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួ វិញ។

សាស្រ្តាចារ្យ Paungthong Pawakapan (រូបថត៖ Khaosod)

តាមរយៈសារបង្ហោះសារលើ Facebook នៅថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥ លោកស្រីសាស្រ្តាចារ្យ Paungthong Pawakapan បានសរសេរថា កម្ពុជានិងថៃ បានឈានដល់ចំណុចមួយដែលពួកគេ លែងអាចដោះស្រាយជម្លោះដោយខ្លួនឯងបានទៀតហើយ។ យ៉ាងណា មិនទាន់ហួសពេលទេ ក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួវិញ និងត្រូវមាន អ្នកសង្កេតការណ៍អព្យាក្រឹត ដើម្បីតាមដានស្ថានការណ៍។

ការអំពាវនាវរបស់លោកស្រីកើតឡើងស្របពេល ថៃនៅតែបន្តបាញ់លើកម្ពុជាឈានដល់ការប្រើយន្តហោះចម្បាំង F-16 ទាំងដែលកម្ពុជាមិនតបតសោះ។

ជុំវិញរឿងនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាក៏បានបង្ហោះសារលើ Facebook ផងដែរ ដោយសម្តេចសរសេរភ្ជាប់ជាមួយរូបភាពលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃថា៖ មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីន ដើម្បីគោលដៅនៃសន្លឹកឆ្នោត នាពេលខាងមុខគឺហ៊ានប្រើជិវិតកងទ័ពនិងប្រជាជនដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជាក្នុងពេលដែលកងទ័ព កម្ពុជាមិនតបតនោះឡើយ។ ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីគឺជាមិត្តភ័ក្រ្តដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព។ យើងយល់ពីការស្រឡាញ់ជាតិតែមិន គួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះដែរ៕

អត្ថបត៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម