ព័ត៌មានជាតិ
ពលរដ្ឋស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាង ៥ពាន់នាក់ ត្រូវបានភ្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព
ក្នុងហេតុការណ៍ថៃបើកការវាយប្រហារឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាជាថ្មី យ៉ាងហោចណាស់ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សរុបចំនួន១ ៤៩១ គ្រួសារ ស្មើនឹងចំនួនមនុស្ស ៥ ៥៩៧ នាក់ ក្នុងនោះស្រី ៣ ១១៥ នាក់ បានរត់ភៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព។ នេះបើយោងតាមរបាយការណ៍បឋមរបស់រដ្ឋបាលខេត្តព្រះវិហារ។

គិតត្រឹមល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥ ០០០ មានជនភៀសសឹកចំនួន២១គ្រួសារ ស្មើនឹង១២២នាក់, មណ្ឌលសុវត្ថិភាពវត្តឧត្តមគិរីទួលអណ្ដែត មានជនភៀសសឹក ចំនួន៤១២គ្រួសារ ស្មើនឹង៣.៧៤៣នាក់, មណ្ឌលសុវត្ថិភាពវត្តត្រាវកៀត មានជនភៀសសឹក ចំនួន៧៦នាក់ ស្មើនឹង៣៨៣នាក់, មណ្ឌលសុវត្ថិភាពវត្តពើងអង្គកាម មានជនភៀសសឹក ចំនួន៣៩៨គ្រួសារ ស្មើនឹង២.២៣៧នាក់, មណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ មានជនភៀសសឹក ចំនួន២០៨គ្រួសារ ស្មើនឹង១.១៣៥នាក់, មណ្ឌលសុវត្ថិភាពវត្តគីឡូលេខ៨ មានជនភៀសសឹក ចំនួន១៤៧គ្រួសារ, មណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ចំនួន ២២៩គ្រួសារ ស្មើនឹង ១.០៩២នាក់។
ក្រោមការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ក្នុងពេលដែលជួបគ្រោះអាសន្នរងការវាយប្រហារដោយភាគីថៃ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យទីតាំង ភៀសសឹក និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ដល់មណ្ឌលសុវត្ថិភាព វត្តទួលអណ្ដែត ឃុំថ្មី ស្រុកគូលែន។

សូមជម្រាបថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ តំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ ។ ក្រោយមកទៀត យោធាថៃ បានពង្រីកការឈ្លានពានទឹកដីកម្ពុជានៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ដល់ខេត្តពោធិ៍សាត់។
សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ភាគីថៃ មកលើកម្ពុជាជាលើកទី២នេះ គឺបានបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចេតនារបស់ភាគីថៃ ក្នុងការឈ្លានពានវាតយកទឹកដីប្រទេសជិតខាង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


