សន្តិសុខសង្គម
បង្ក្រាបបទល្មើសព្រៃឈើក្នុងព្រៃសហគមន៍បង្កនសែនជ័យ ឃាត់ខ្លួនជនសង្ស័យ ២ នាក់
បន្ទាប់ពីមានការចុះផ្សាយពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ គោយន្តដឹកឈើប្រណិត ២ គ្រឿង និង វត្ថុតាងមួយចំនួន។


កាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និង ស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ចំនួន ៧ នាក់ ចុះល្បាតបង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងព្រៃសហគមន៍បង្កនសែនជ័យ ទៅដល់ចំណុចព្រៃល្បើក និយាមកាលេខ (៥៤១០៥០-១៥១៤២៩៦) ស្ថិតក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ជាទីតាំងដែលបណ្តាញសហគមន៍ព្រៃឡង់ និង សារព័ត៌មាន បានចុះផ្សាយអំពីការកាប់ឈើនៅតំបន់នោះ។


លោក មឿន សុភេទ បន្តថា បន្ទាប់ពីបានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ កំពុងបើកគោយន្តកន្ត្រៃដឹកឈើ ២ គ្រឿង ជាប្រភេទឈើអារលេខ ១ (សុក្រំ) ចំនួន ១,៥០ ម៉ែត្រគីប រួមជាមួយវត្ថុតាងរណាយន្ត ១ គ្រឿង និង អាវុធកែច្នៃប្រើហ្គាស ១ ដើម។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅស្នាក់រងពើក និង កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


