Connect with us

សន្តិសុខសង្គម

រដ្ឋបាលព្រៃឈើស្រុករវៀង ឃាត់រថយន្តដឹកឈើខុសច្បាប់១គ្រឿងនៅលើផ្លូវជាតិលេខ៦២

បានផុស

នៅ

រថយន្តកូរ៉េកែច្នៃដឹកឈើខុសច្បាប់មួយគ្រឿង ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុករវៀង ចុះបង្រ្កាបបាននៅវេលាទាបភ្លឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតនៅចំណុចភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀង បានឱ្យដឹងថា រថយន្តកូរ៉េកែច្នៃដឹកឈើខុសច្បាប់បានមួយគ្រឿង ដឹកឈើប្រមាណជិត១០ម៉ែត្រគូប។ បច្ចុប្បន្នទាំងរថយន្ត និងឈើ ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ប្រភពព័ត៌មានបានឱ្យដឹងថា ឈើល្មើសច្បាប់ទាំងនេះ ដឹកចេញពីតំបន់ព្រៃព្រះរកា ស្រុកឆែប នៃខេត្តព្រះវិហារ៕

អត្ថបទ៖ ជុន កុសល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម