ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារបញ្ជាក់គោលបំណងការធ្វើអត្តសញ្ញាណកម្មដីធ្លី នៅតំបន់អមសងខាងផ្លូវថ្មី ក្នុងស្រុកជាំក្សាន្ត
រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ បានធ្វើការជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់ ពាក់ព័ន្ធនឹងការចុះអនុវត្តការធ្វើ «អត្តសញ្ញាណកម្មដីធ្លី» នៅតំបន់អមសងខាងផ្លូវថ្មី តភ្ជាប់ពីភូមិក្រឡាពាស ឃុំព្រីងធំ មកកាន់តំបន់ស្រះម្លិះ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ដែលថ្មីៗនេះមានការលើកឡើង និងការតវ៉ាពីប្រជាពលរដ្ឋមួយចំនួននោះ អាជ្ញាធរខេត្តបញ្ជាក់ថា ការចុះអនុវត្តនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ដើម្បីធានាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ និងរក្សាទុកសម្បត្តិព្រៃឈើសម្រាប់អនាគតកូនចៅជំនាន់ក្រោយ។

អាជ្ញាធរខេត្តព្រះវិហារបញ្ជាក់ថា ការធ្វើអត្តសញ្ញាណកម្មដីធ្លីនេះ គឺជាការស្រង់ទិន្នន័យ និងកំណត់ស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើការកត់ត្រាចំនួនគ្រួសារ ទំហំដី និងប្រភេទដំណាំដែលកំពុងបង្កបង្កើនផលពិតប្រាកដ។ ការងារនេះ មានគោលដៅដើម្បីជួយឱ្យអាជ្ញាធរមានមូលដ្ឋានទិន្នន័យច្បាស់លាស់ សម្រាប់គ្រប់គ្រង និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងដីធ្លីប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងធានាថា ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង អាចបន្តប្រកបរបរបង្កបង្កើនផលបានដោយស្ថិរភាព។

ជាមួយគ្នានេះ ការចុះអនុវត្តក៏មានគោលបំណងសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដោយទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់ ដែលប៉ះពាល់ដល់បរិស្ថាន និងផ្ទុយនឹងបទប្បញ្ញត្តិច្បាប់ និងព្រះរាជក្រឹត្យដែលបានកំណត់។

អាជ្ញាធរខេត្តបានបង្ហាញការព្រួយបារម្ភថា ប្រសិនបើគ្មានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ នឹងអាចនាំឱ្យមានការបាត់បង់ព្រៃឈើ និងធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។
ការធ្វើអត្តសញ្ញាណកម្មដីធ្លី ក៏ជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់អាជ្ញាធរ ក្នុងការរៀបចំគ្រប់គ្រងដីធ្លី និងជំរុញការស្តារព្រៃឈើឡើងវិញនៅតំបន់ដែលរងការខូចខាត។ ការរៀបចំផែនការនេះ មានគោលដៅរក្សាតុល្យភាពធម្មជាតិ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបន្សល់ទុកធនធានធម្មជាតិដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។ អាជ្ញធរខេត្តព្រះវិហារ សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយការយោគយល់ និងទទួលខុសត្រូវរួម ដើម្បីផលប្រយោជន៍សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព៕


អត្ថបទ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


