ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលគ្រោះថ្នាក់ គ្របដណ្តប់ខ័ណ្ឌចំនួន៥ ក្នុងទីក្រុងបាងកក
ស្ថានភាពខ្យល់ពុលនៅទីក្រុងបាងកក ប្រទេសថៃ កំពុងតែធ្ងន់ធ្ងរ ដោយ PM2.5 ក្នុងខ័ណ្ឌចំនួន៥ បានឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព។

ធម្មតា រដ្ឋាភិបាលថៃ បានកំណត់កម្រិតខ្យល់សុវត្ថិភាពក្នុងទីក្រុងបាងកក ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។
យ៉ាងណា តាមការផ្សាយរបស់ The Standard, គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធទី១០ខែធ្នូ, ខ្យល់ពុល PM2.5 នៅខ័ណ្ឌចំនួន៥ក្នុងទីក្រុងបាងកក បានឈានដល់កម្រិតលើសសុវត្ថិភាព ពោលគឺនៅ Nong Khaem ខ្យល់ពុលបានឈានដល់ ៤២.៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់, Lat Krabang ៤១.១មីក្រូក្រាម, Bang Rak ៤១.៥មីក្រូក្រាម, Sathorn ៤០.៥មីក្រូក្រាម និង Thawi Watthana ៣៧.៩មីក្រូក្រាម។

ដ្បិតថាខ្យល់ពុលថ្មីនេះមិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរពណ៌ក្រហមក៏ពិតមែន ប៉ុន្តែវាបានឈានដល់កម្រិតពណ៌ទឹកក្រូចហើយ ដែលប៉ះពាល់ដល់សុខភាពខ្លាំងក្លា។
ពាក់ព័ន្ធបញ្ហានេះដែរ ថៃបានព្រមានរួចទៅហើយថា ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ នឹងគ្របដណ្តប់រាជធានីបាងកកនិងខេត្តមួយចំនួនទៀត ពេញមួយខែធ្នូនេះតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


